ភ្នំពេញ ៖ ប្រធានអង្គភាព ប្រឆាំងអំពើ ពុករលួយ (ACU) លោកទេសរដ្ឋមន្រ្តី ឱម យ៉ិន ទៀង បានបង្ហើបថា នៅក្នុងរយះពេល មួយសប្តាហ៍ទៀត អង្គភាពរបស់លោក នឹងប្រកាស តាមចាប់មន្រ្តី ពាក់ផ្កាយ២ម្នាក់ទៀត ប៉ុន្តែលោកបានបញ្ជាក់ថា តើមន្រ្តីរូបនេះ ជា នគរបាល អាវុធហត្ថ ឫយោធា នោះទេ។

នៅក្នុងឱកាស អញ្ជើញចូលរួម ពិធីផ្សព្វផ្សាយ ច្បាប់ប្រឆាំងអំពើ ពុករលួយ ដល់សិស្ស សាលាប៊ែលធី នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៤នេះ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានមានប្រសាសន៍ថា មន្រ្តីផ្កាយ២ម្នាក់ បាននិងកំពុង រត់គេចខ្លួន ហើយអង្គភាពរបស់លោក នឹងដាក់ប្រកាស នៅលើគេហទំព័រ នាសប្តាហ៍ក្រោយ ដើម្បីប្រកាសតាមចាប់ ។

យ៉ាងណាក៏ដោយ លោក ឱម យ៉ិនទៀង មិនបានបញ្ជាក់អំពី អត្តសញ្ញាណមន្រ្តីរូបនេះ ធ្វើការនៅអង្គភាព ណានោះទេ ប៉ុន្តែលោកបានសង្កត់ថា មន្រ្តីរូបនេះដឹងខ្លួនហើយ ប៉ុន្តែការរត់គេចខ្លួននេះ មិនមែនជាការ ទទួលខុសត្រូវនោះទេ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល