CamNews

ខេមរៈ សេរីមន្ត ជួបទុក្ខធំ ព្រោះតែជីតា ទទួលមរណៈភាព

ភ្នំពេញ៖ តារាចម្រៀងមាឌមាំសាច់ដុំធំៗ លោក ខេមរៈ សេរីមន្ត ថ្មីៗនេះបានបង្ហាញ ពីឈឺចាប់ សោកសៅ ក្រៀមក្រំរកអ្វីប្រៀបមិនបាន ដោយសារតែជីតា ជាទីស្រលាញ់របស់លោក បាន ទទួលមរណៈភាពហើយកាលពីពេលកន្លងនេះ។

កាលពីរាត្រីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ កន្លងទៅនេះ ឧបាសក លោកតា ធុច ខែម ហៅ ខេមរៈ ត្រូវជាជីតារបស់តារាចម្រៀង លោក ខេមរៈ សេរីមន្ត បានទទួលមរណៈភាព ហើយ ដោយសារតែ ជំងឺក្នុងជន្មាយុ៨៦ឆ្នាំ បន្ទាប់ពីបានដឹងដំណឹងដ៏សែនក្រៀមក្រំនេះ តារាចម្រៀង រូបនេះ រួមជាមួយបងប្អូនបាននាំគ្នាប្រញាប់ចេញទៅស្រុកកំណើត ឯខេត្តកំពង់ចាម ទាំងយប់ ហើយ រហូតមកដល់ថ្ងៃទី២៦ ខែសីហា នេះ លោក សេរីមន្ត និងក្រុមគ្រួសារបានរៀបចំពិធី បុណ្យសពគម្រប់៧ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធឧបាសក លោកតា ធុច ខែម។

បើទោះជា លោក ខេមរៈ សេរីមន្ត ត្រូវបានគេចាត់ទុកថា ជាតារាចម្រៀងល្បីមួយដួង ក៏ដោយ តែនៅក្នុងពិធីបុណ្យសពជីតារបស់លោកនោះ គឺមានអ្នកចូលរួមត្រឹមតែ សាច់ញាតិបងប្អូន និង អ្នកភូមិផងរបង ជាមួយតែមិនមានវត្តមានអ្នកសិល្បៈ ចូលរួមឡើយ ព្រោះថាពិធីបុណ្យនោះ នៅ ឆ្ងាយហើយម្យ៉ាងទៀត លោកក៏មិនបានអញ្ជើញ អ្នកសិល្បៈចូលរួមដែរ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល