កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៤ នៅភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង នារីស្រឡាញ់ ភេទដូចគ្នាមួយគូ បានសម្រេចចិត្ត កាន់ដៃគ្នាចូលរោង ដើម្បីកសាងអនាគតគ្រួសារ និងបង្ហាញ ពីភក្តីភាពនៃក្តីស្នេហ៍ ។ បើទោះបីថាការសម្រេច រៀបអាពាហ៍ពិពាហ៍នេះ បានប្រាស់ចាក ពីច្បាប់នៃរៀប អាពាហ៍ពិពាហ៍ របស់ប្រទេសកម្ពុជា និង ប្រឈមនឹងការរើសអើង យ៉ាងណាក៏ដោយ តែវាជាសក្ខីភាព មួយនៃធម្មជាតិដែលធ្វើអោយអ្នក ទាំងពីរមានភក្តីស្នេហ៍ រហូតឈានដល់ថ្ងៃចូលរោងការនេះ ត្រូវបានធ្វើឡើង ដែលមានមនុស្ស យ៉ាងច្រើនកុះករ បានចូលរួមពិធីមង្គលការនេះ ។

នារីដែលតាំងខ្លួនជាកូនកម្លោះ ក្នុងថ្ងៃរៀបមង្គលការនោះឈ្មោះ ស៊ូ លិលីន អាយុ១៨ឆ្នាំ ដែលមានឪពុកឈ្មោះ ស៊ុយ សុវណ្ណ អាយុ៥៣ឆ្នាំ និងម្តាយឈ្មោះ ប៉ា សុខរី អាយុ៥៦ឆ្នាំ រស់នៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ដោយឡែក នារីជាកូនក្រមុំឈ្មោះ ម៉ុន កញ្ញា អាយុ១៨ឆ្នាំ ឪពុកឈ្មោះ ម៉ុន សុខុម អាយុ៦៤ឆ្នាំ និងម្តាយឈ្មោះ អ៊ូ ទូច អាយុ៦៦ឆ្នាំ រស់នៅស្រុកស្អាង ខេត្តកណ្តាល ។

អាណាព្យាបាលទាំងសងខាងបានប្រាប់អោយដឹងថា ការឈានចូលដល់ថ្ងៃរៀប អាពាហ៍ពិពាហ៍រវាង កូនគាត់ទាំងពីរនេះ គឺបានធ្វើឡើងដោយមានការឯកភាពគ្នាទាំងសងខាង ដោយមិនមានការបង្ខិតបង្ខំ គឺកូនទាំងពីរនាក់ នេះបានស្រឡាញ់គ្នា ហើយបានរកលុយចូលគ្នាបានរៀបការនេះ ។ មុនពេលដែលឈាន ដល់ថ្ងៃរៀបការនេះ ខាងនារីដែលតាំងខ្លួនជាកូនកម្លោះ ឈ្មោះ ស៊ូ លិលីន បានប្រាប់ម្តាយឪពុកអោយចូលស្តី ដណ្តឹង ឈ្មោះ ម៉ុន កញ្ញា ក្រោយពីការស្តីដណ្តឹងរយៈពេលជាង១ខែ ទើបឈានដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍ ការរៀប មង្គលការពួកគេ គឺធ្វើឡើងតាមប្រពៃណីទំនៀមទំលាប់ខ្មែរ មានពិធីសែនព្រេន ចងដៃ កាត់សក់ ហែជំនូន ហើយ កម្មវិធីចុងក្រោយនោះ គឺអញ្ជើញភ្ញៀវពិសាភោជនីអាហារចំនួន ២០០នាក់ ។

នៅក្នុងថ្ងៃនោះដែរ នារីដែលជាកូនកម្លោះ និងកូនក្រមុំទាំងពីរនាក់នេះ មិនបានប្រាប់អ្វីវែងឆ្ងាយនោះទេ គ្រាន់តែ បាននិយាយថា អ្វីដែលបានស្តែងឡើងនាពេលនេះ គឺជាការសម្រេចចិត្តរួមគ្នា ក្នុងការកសាងអនាគតគ្រួសារមួយ ដើម្បីបង្ហាញអំពីធម្មជាតិ នៃក្តីស្រឡាញ់ដ៏លើសលប់រវាង ពួកគេទាំងពីរនាក់ ក្នុងការចាប់ដៃគ្នាឆ្ពោះទៅមុខ ដោយពួក គេទាំងពីរនាក់មិនខ្វល់ពីការរើសអើងក្នុងសង្គមនោះទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេទាំងពីរនាក់ ងើបឡើងប្រឈមនឹងបញ្ហាសង្គម និងស្នើអោយពួកគេមាន និងអ្នកផ្សេងទៀត ដែលជាអ្នកស្រលាញ់ភេទដូចគ្នា មានសិទ្ធិដូចមនុស្សគ្រប់គ្នានៅក្នុងសង្គមផងដែរ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល