Jimmy Kimmel តារាទូរទស្សន៍អាមេរិកដ៏ល្បី ហើយលោកក៏ជាផលិតករ អ្នកនិពន្ធ និងជាតារាកំប្លែងម្នាក់ផងដែរនោះ បានប្រកាសទាំងរំភើបចិត្ត កាលពីថ្ងៃទី៥ ធ្នូ ២០១៦ កន្លងទៅនេះថា មិនត្រឹមតែពានរង្វាន់អូស្ការនៅឆ្នាំក្រោយប៉ុណ្ណោះទេ ដែលមានតម្លៃសម្រាប់រូបលោក តែពេលនេះលោក និងភរិយា Molly McNeamey កំពុងមានដំណឹងល្អមួយទៀត គឺលោកត្រៀមនឹងក្លាយជាឪពុកគេម្តងទៀតហើយ។តារាទូរទស្សន៍អាមេរិកវ័យ ៤៩ឆ្នាំ រូបនេះ សម្តែងអារម្មណ៍រំភើបជាខ្លាំង នៅពេលដែលដឹងថា កំណើតកូនទីពីរជិតមកដល់ ហើយលោកនិងភរិយាជាទីស្រឡាញ់ចង់ដឹងថា តើកូនទីពីរនេះជាប្រុសឬស្រី ដើម្បីត្រៀមរកឈ្មោះដាក់ឲ្យកូនទៀតផង ទន្ទឹមនឹងពេលវេលាដែលតារាប្រុសរូបនេះ ត្រៀមនឹងទទួលពានរង្វាន់អូស្ការ ចំពោះស្នាដៃសិល្បៈរបស់ខ្លួន នាថ្ងៃទី២៦ កុម្ភៈ ២០១៧ ខាងមុខនេះដែរ។ Jimmy Kimmel និងភរិយាមានកូនស្រីម្នាក់អាយុ ២ឆ្នាំហើយ ពួកគេកំពុងត្រៀមក្លាយជាឪពុកម្តាយកូនទីពីរទៀត ហើយនៅឆ្នាំក្រោយដែលធ្វើឲ្យតារាទូរទស្សន៍រូបនេះ រឹតតែរីករាយនៅពេលគេក៏ត្រៀមបានពានរង្វាន់សិល្បៈផងនោះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង