ភ្នំពេញ ៖ លោក យិន ហ្គិច ជនដែលចេញមុខទទួលខុសត្រូវលើហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បើករថយន្តបុកសម្លាប់និស្សិត «ផារ៉ាហ្គន» នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ បានផ្តល់ថវិកាប្រមាណ ៥ពាន់ដុល្លារអាមេរិកតាមរយៈលោក ផែង វណ្ណៈ ដើម្បីចូលបុណ្យសពកញ្ញា ឌុំ រីដា នៅគេហដ្ឋានរបស់សពក្នុងភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

បើទោះបីជាទទួលបានថវិកាចូលបុណ្យសពពីគ្រួសារបស់ជនបង្កយ៉ាងណាក្តី តែក្រុមគ្រួសារសពនៅតែបន្តទទូចចង់ឃើញជនបង្ក ក៏ដូចជាគ្រួសារទៅអុជធូប ដើម្បីជាការខមាទោសដល់សពកូនស្រីរបស់ពួកគាត់ផងដែរ។

ក្រុមគ្រួសារសពក៏បានសម្តែងនូវអារម្មណ៍សោកស្តាយផងដែរ ចំពោះកាយវិការរបស់គ្រួសារ និងជនបង្ក ដែលបានសាងក្តីសង្វេគជាពន់ពេកសម្រាប់ក្រុមគ្រួសាររបស់គាត់ហើយ តែត្រឹមការអុជធូបនៅចំពោះមុខសពមិនអាចធ្វើបាន។

សូមបញ្ជាក់ថា មរណភាពរបស់កញ្ញា ឌុំ រីដា ដែលជានិស្សិតអាហារូបករណ៍ឆ្នាំទី៤ នៅសាកលវិទ្យាល័យ «ផារ៉ាហ្គន» អតីតសាកលវិទ្យាល័យ «ហ្សាម៉ាន់» កំពុងនាំមកនូវក្តីក្តុកក្តួលរំជួលចិត្តជាពន់ពេកសម្រាប់ក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ និងគ្រូនៅសាកលវិទ្យាល័យ។

ទង្វើរបស់គ្រួសារជនបង្កដែលប្រើឲ្យលោក ផែង វណ្ណៈ យកលុយទៅចូលបុណ្យជំនួសនេះ ត្រូវបានប្រជាពលរដ្ឋ និងសាធារណៈមតិមើលឃើញថា ជាកាយវិការមួយមិនសមរម្យនោះឡើយ។ ជាពិសេសវាជាកាយវិការមិនផ្តល់តម្លៃដល់សព ហើយពួកគេបាននិងកំពុងយកតម្លៃលុយធំជាងតម្លៃជីវិតរបស់មនុស្សហើយ ៕

ដោយ ៖ គន្ធា

ប្រភព ៖ ហ្រ្វេសញ៉ូវអាសុី