CamNews

ក្រុងហុងកុង ហាមនាំចូលប្រេងទាំងអស់ ពីតៃវ៉ាន់ ពាក់ព័ន្ធនឹងរឿងអាស្រូវ ប្រេង ឬខ្លាញ់ គ្មានគុណភាព

ព័ត៌មានអន្តរជាតិ ៖ រដ្ឋាភិបាលក្រុង ហុងកុង បានធ្វើការហាម មិនអោយនាំចូល ប្រេង ចម្រាញ់ពីសត្វ គ្រប់ប្រភេទ ពីតៃវ៉ាន់ ចូលទឹកដីចិនដីគោកមួយនេះ បន្ទាប់ពីតៃវ៉ាន់ មានរឿងអាស្រូវពាក់ព័ន្ធទៅនឹង ការចម្រាញ់ប្រេង ខ្លាញ់ គ្មានគុណភាព ក្នុងរយៈពេលតិចជាងមួយខែនេះ ។

គួរបញ្ជាក់ថា ក្រុមហ៊ុនចម្រាញ់ប្រេងខ្លាញ់ ត្រូវបានរកឃើញថា បានដាក់បញ្ជូល   សារជាតិខ្លាញ់ សត្វ គ្មានគុណភាព​ លើសពីវត្ថុធាតុដើម ទៅក្នុងផលិតផលសម្រេចរបស់ខ្លួន ។  ប្រភព  សារព័ត៌មានពីគេ ហទំព័រសឹង្ហបុរី channelnewsasia អោយដឹងថា អ្វីដែលជាភាពភ័យខ្លាចនោះគឺ រាល់បណ្តាផលិតផល ប្រេងខ្លាញ់ជាច្រើនរយមុខ ដែលត្រូវបានចម្រាញ់ដោយតម្រងប្រេងមិនល្អនោះត្រូវបានប្រមូលត្រលប់ ទៅវិញ និង កំទេចចោល ។ Cheng I Food សហគ្រាសផលិតមី ធំបំផុត របស់ប្រទេសចិន Ting Hsin International ទទួលបានការបញ្ជាអោយទម្លាក់ទំនិញរបស់ខ្លួនចេញពីលើទីផ្សារ ខណៈបានរកឃើញ ថាបានប្រើប្រាស់វត្ថុធាតុដើម ប្រេង ខ្លាញ់គ្មានគុណភាព និងប្រឈមនឹងហានិភ័យខ្លាំងបំផុត  ពីសហ គ្រាសផលិតខ្លាញ់តៃវ៉ាន់ ដែលជាប់ពាក់ព័ន្ធ រឿងអាស្រូវ Hsin Hao ។

មន្រ្តីសុខភាពភិបាល គូសបញ្ជាក់អោយដឹងថា ជាលទ្ធផល ផលិតផលសម្រេច  អម ជាមួយនឹង ភាព មិនសុទ្ធ នៃគុណភាព ផលិតផលខ្លាញ់ ប្រេងនេះ ត្រូវបានចរាចរណ៍ និងលក់លើទីផ្សារ   យ៉ាង ហោច ណាស់ ២៣០ ហាង និង ភោជនីយដ្ឋានទូទាំងហុងកុង ។ គួររំឮកថា ជំនឿជាក់ លើផលិតផល តៃវ៉ាន់ មានភាពធ្លាក់ចុះ នៅពេលដែលរដ្ឋាភិបាល បានធ្វើការពិនិត្យឡើងវិញ និងបញ្ជាក់អំពីគុណ ភាពទាំង នេះ ។ ខ្ញុំគិតថា ពួកយើងគួរតែធ្វើម្ហូបទទួលទាននៅផ្ទះ ជាជាង ការចេញទៅទទួល ទាន នៅខាងក្រៅ ពីព្រោះថា យើងពិតជាមិនបានដឹង ថាគេបានប្រើប្រាស់ប្រភេទខ្លាញ់ ឬ ប្រេងអ្វីនោះទេនេះបើតាមការ គូសបញ្ជាក់ពីប្រជាជនតៃវ៉ាន់មួយរូប ។

បទល្មើសនៃការដាក់បញ្ជូល វត្តុធាតុដើម ខ្លាញ់ ប្រេងចម្រាញ់ចេញពីសត្វគ្មាន គុណភាព ចូលទៅក្នុង ផលិតផលប្រើប្រាស់របស់អតិថិនជន​នោះ នឹងប្រឈមនឹងការពិន័យ កម្រិតធ្ងន់  ដល់ទៅ  ១,៧ លាន ដុល្លារ និង ជាប់ពន្ធនាគារដល់ទៅ ៥ ឆ្នាំ ។ អាជ្ញាធរ សុខាភិបាល បាន ប្តេជ្ញា    ក្នុង ការតាមដាន និង ត្រួតពិនិត្យ មើលសហគ្រាសផលិតប្រេងខ្លាញ់ ទាំង ៦០០ កន្លែង នៅ  តៃវ៉ាន់ សម្រាប់សកម្មភាព មិន ប្រក្រតីខុសច្បាប់ណាមួយ ៕

...... រឿងអាស្រូវ ប្រើប្រាស់ ប្រេងមិនល្អ​ សាយភាយដល់ ទីក្រុង ហុងកុង

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia