CamNews

មានករណី បាញ់ប្រហារ សម្លាប់ អភិបាលក្រុង នៅភូមិគ្រឹះ ១ម៉ោង ក្រោយស្បថ ចូលកាន់តំណែង

ព័ត៌មានអន្តរជាតិ ៖ អភិបាលក្រុងម្នាក់ មកពីប្រទេស ម៉ិចសិក ដែលទើប តែ  ជាប់ឆ្នោតនោះ ត្រូវ បានក្រុមខ្មាន់កាំភ្លើង បាញ់សម្លាប់ ស្លាប់បាត់បង់ជីវិត បន្ទាប់ពីចូល កាន់ តំណែង ទើបតែបាន ២ ថ្ងៃតែប៉ុណ្ណោះ ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា លោកស្រី Gisela Mota ត្រូវបាន ឧក្រិដ្ឋជនបាញ់សម្លាប់ នៅភូមិគ្រឹះរបស់លោកស្រី នាទីក្រុង Temixco មានរយៈចម្ងាយប្រមាណ  ៨៥គ.ម ភាគខាងត្បូង ទីក្រុង ម៉ិចសិក ពោលក្រុមខ្មាន់កាំភ្លើង បាន បាញ់ប្រហារ  សម្លាប់  លោកស្រី រយៈពេល ១ ម៉ោង ក្រោយពីលោកស្រី ស្បថ ចូលកាន់តំណែង កាលពីថ្ងៃសុក្រចុងសប្តាហ៍កន្លងទៅនេះ ។

សារព័ត៌មានក្នុងស្រុកចុះផ្សាយអោយដឹងថា បេក្ខភាព អភិបាលក្រុង ទើបតែ ជាប់ឆ្នោតថ្មីរូបនេះ រងនូវការវាយប្រហារ បាញ់សម្លាប់ ពីសំណាក់ក្រុមខ្មាន់កាំភ្លើង មានគ្នា ៤  នាក់ ក្នុងនោះ ២ នាក់ ត្រូវមន្រ្តី ប៉ូលីស  បាញ់  សម្លាប់ស្លាប់នៅនឹងកន្លែង ខណៈ ២ នាក់ទៀត ត្រូវបានចាប់ឃាត់ខ្លួន ។ ចេតនានៃការបាញ់ប្រហារ សម្លាប់លើកនេះ ពុំទាន់ជាក់ច្បាស់នៅឡើយទេ។

របាយការណ៍ បញ្ជាក់អោយដឹងថា អភិបាលក្រុង ពីប្រទេស  ម៉ិចសិក ជាច្រើននាក់ រងនូវការវាយ ប្រហារបាញ់សម្លាប់ចោល អំឡុងឆ្នាំ ២០១៥ កន្លងទៅនេះ ពីសំណាក់ក្រុមអន្ធពាល រថពន្ធគ្រឿង ញៀនខុសច្បាប់។ គួរបញ្ជាក់ថា លោកស្រី Gisela Mota អតីតសមាជិករដ្ឋសភាព សហព័ន្ធ​ដែល ទើបតែជាប់ឆ្នោតជាអភិបាលក្រុងរូបនេះ ធ្លាប់សន្យា ជាមួយ  នឹង ការតាំងចិត្ត យ៉ាងមុតមាំអោយ ដឹងថា លោកស្រី នឹងបោសសម្អាតឧក្រិដ្ឋកម្មគ្រឿងញៀន ពី  ទីក្រុង Temixco អោយខានតែបាន ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី