(ភ្នំពេញ)៖ ស្ត្រីគ្រូពេទ្យគ្មានជំនាញម្នាក់ដាក់ថ្នាំបណ្តាលឲ្យស្ត្រីម្នាក់រំលូតកូន ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃស ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត នៅល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦។

អ្នកនាំពាក្យអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បញ្ជាក់តាមប្រព័ន្ធទំនាក់ទំនង Telegram ថា «លោក គុជ គឹមឡុង ជាព្រះរាជអាជ្ញារង ដែលចាត់ការសំណុំរឿងអ្នកគ្រូពេទ្យឈ្មោះ ហាប់ សានឡុង បានបើកការ ស៊ើបសួរដោយចោទប្រកាន់ តាមមាត្រា៥ និងមាត្រា១២ នៃច្បាប់ស្តីពីការរំលូតកូន និងបញ្ជូនទៅចៅក្រមសើបសួរដើម្បីចាត់ការបន្ត»។

លោក លី សុផាណា បញ្ជាក់បន្ថែមថា «បន្ទាប់ពីសួរចម្លើយ និងពិភាក្សាដេញដោលចំពោះមុខរួចមក លោក ធាម ច័ន្ទពិសិដ្ឋ ជាចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួន ជនត្រូវចោទជាបណ្តោះអាសន្ន» ។

មាត្រា៥ ចែងថា «មានតែវេជ្ជបណ្ឌិត ឬគ្រូពេទ្យ មធ្យម ឬ ឆ្មប មធ្យម ដែល បាន ទទួល ការ អនុញ្ញាត ពី ក្រសួង សុខាភិបាល ទើប អាច ធ្វើ ការ រំលូត កូន បាន " ។

មាត្រា១២ ចែងថា «ជនទាំងឡាយណាដែលបានប្រព្រឹត្តល្មើស នឹងមាត្រា ៥ ឬ ៦ នៃច្បាប់នេះត្រូវទទួលខណ្ឌកម្ម និងទោសទណ្ឌ ដូចខាងក្រោម៖ បើជាវេជ្ជបណ្ឌិត ឬ គ្រូពេទ្យមធ្យម ឬជាឆ្មបមធ្យម ត្រូវព្រមាន។ ក្នុងករណីមិនរាងចោល ត្រូវបញ្ឈប់ពីមុខងារ ឬបិទគ្លីនិក ឬមន្ទីរសម្ភពនោះ ដោយមិនទាន់គិតដល់បទល្មើសព្រហ្មទណ្ឌ ដូច ចែងខាងក្រោមនេះ។ បើមិនមែនជាវេជ្ជបណ្ឌិត ឬគ្រូពេទ្យមធ្យម ឬជាឆ្មបមធ្យម ត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារ ពី១ខែ ទៅ១ឆ្នាំ។ -បើការរំលូតកូននោះបណ្ដាលឱ្យស្ត្រី ដែលមានគភ៌ មានជម្ងឺរ៉ាំរ៉ៃ ឬពិការ ត្រូវផ្ដន្ទាទោស ពី១ឆ្នាំ ទៅ៥ឆ្នាំ។ -បើការរំលូតកូនបណ្ដាលឱ្យស្ត្រី ដែលមានគភ៌មានគ្រោះថ្នាក់ដល់ស្លាប់ ត្រូវផ្ដន្ទាទោស ដាក់ ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ»។

ដើមចមនៃសំណុំរឿងនេះ គឺកាលពីជាងមួយសប្ដាហ៍មុន ស្រ្តីមានផ្ទៃពោះម្នាក់ បានទូរស័ព្ទចូលក្នុងវិទ្យុ ABC ថា រូបគាត់បានទៅឲ្យ អ្នកគ្រូពេទ្យ ហាប់ សានឡុង ធ្វើការពិនិត្យផ្ទៃពោះ ដោយអ្នកគ្រូពេទ្យរូបនេះប្រាប់ថា កូនក្នុងផ្ទៃរបស់គាត់មានបញ្ហា ហើយគ្រូពេទ្យបាន ឲ្យលេបថ្នាំ រួចឲ្យត្រឡប់មកផ្ទះវិញ មិនបានប៉ុន្មានផង ស្រាប់តែរូបគាត់មានអាការៈមិនស្រួលខ្លួន ហើយកូនក្នុងផ្ទៃរបស់គាត់បាន រលូតចេញមក៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី