CamNews

សម្តេច ហ៊ុន សែន ដាក់ឈ្មោះស្ពានអាកាសតិចណូថា «ស្ពានអាកាស៥មករា»

(ភ្នំពេញ)៖ ស្ពានអាកាសតិចណូ ដែលស្ថិតនៅខណ្ឌទួលគោក នឹងសម្ពោធដាក់ឱ្យដំណើរការផ្លូវការ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ស្អែកនេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សម្តេចតេជោ បានប្រសិទ្ធនាមស្ពាននេះថា «ស្ពានអាកាស៥មករា» ដែលសម្ពោធចំថ្ងៃខួបលើកទី៤០ នៃថ្ងៃខួបអាពាហ៍ពិពាហ៍ របស់សម្តេចតែម្តង។

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើទំព័រ Facebook នៅព្រឹកនេះថា «ស្ពានអាកាសតិចណូ គឺនឹងមានឈ្មោះជាផ្លូវការថា “ស្ពានអាកាស៥មករា” (5 Makara Sky Bridge) នឹងបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃស្អែក ទី៥ មករា ឆ្នាំ ២០១៦ នៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ពិតណាស់ គឺមានស្ពាន មានសង្ឃឹម និងមានឱកាសកាន់តែច្រើនឡើងៗ ក្នុងការរស់នៅ និងប្រកបការងារប្រចាំថ្ងៃ។ សូមប្រជាពលរដ្ឋ បើកបរគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា»។

សូមជំរាបថា ស្ពានអាកាសតិចណូ និងផ្លូវក្រោមដីមានប្រវែង៣៨២ម៉ែត្រ និងទទឹង១៥,៨ម៉ែត្រ ផ្លូវក្រោមដីមានប្រវែង ៣៥៦ម៉ែត្រ ទទឹង ៦-៨ម៉ែត្រ ស្ថិតនៅប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីគីមអ៉ីលស៊ុង និងមហាវិថីម៉ៅសេទុង ត្រង់ភ្លើងស្តុបតិចណូ។ ស្ពានអាកាស និងផ្លូវក្រោមដីតិចណូ ត្រូវបានបើកការដ្ឋានសាងសង់ ដោយក្រុមហ៊ុន OCIC កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៤ ដោយមានគម្រោងចំណាយថវិកាសាងសង់ ១៤.៥០២.៤៧៦ដុល្លារ៕

ស្ពានអាកាស ៥ មករា - 5Makara SkyBridge
ស្ពានអាកាសតិចណូ គឺនឹងមានឈ្មោះជាផ្លូវការថា "ស្ពានអាកាស៥មករា" (5 Makara Sky Bridge) នឹងបើកសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃស្អែក ទី ៥ មករា ឆ្នាំ ២០១៦ នៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ពិតណាស់ គឺមានស្ពាន មានសង្ឃឹម និងមានឱកាសកាន់តែច្រើនឡើងៗក្នុងការរស់នៅ និងប្រកបការងារប្រចាំថ្ងៃ។ សូមប្រជាពលរដ្ឋបើកបរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា !
Posted by Samdech Hun Sen, Cambodian Prime Minister on Sunday, January 3, 2016

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី