CamNews

គ្រោះថ្នាក់!! បាក់ដីនៅ «កោះបាលី» ដ៏ល្បីល្បាញ ឆក់យកជីវិតមនុស្ស ១២នាក់!

(ហ្សាការតា)៖ មនុស្សយ៉ាងហោច​ណាស់​១២នាក់ បានស្លាប់​នៅក្នុងគ្រោះមហន្តរាយ​រអិលបាក់ដី​០៣លើក​ នៅឯតំបន់ទេសចរណ៍កោះបាលី ប្រទេសឥណ្ឌូណេស៊ីដែលបង្កដោយឡើង​ភ្លៀងធ្លាក់​យ៉ាងខ្លាំង នារយៈពេល​ប៉ុន្មានថ្ងៃ​ចុងក្រោយនេះ ខណៈក្រុមអ្នក​ជួយសង្រ្គោះ​កំពុងធ្វើប្រតិបត្តិការ​របស់ពួកគេ។ នេះបើតាម​ទីភ្នាក់ងារគ្រប់គ្រង​គ្រោះមហន្តរាយ​ឥណ្ឌូណេស៊ី ដកស្រង់ដោយ​សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។​

ប្រភពដដែល​បានឱ្យដឹងទៀតថា គ្រោះរអិលបាក់ដីនេះ​បានបំផ្លាញផ្ទះជា​ច្រើនខ្នង កាលពី​ថ្ងៃព្រហស្បតិ៍ ក្នុងភូមិចំនួន០៣ នៃស្រុក Kintamani ស្ថិតនៅលើ​កោះបាលី ជាពិសេសនោះ​នៅតាមតំបន់ជម្រាល​ភ្នំភ្លើង Batur​ តែម្ដង ដោយបានសម្លាប់​មនុស្ស១២នាក់ ក្នុងនោះមាន​ទំាងកូនក្មេងអាយុ១ឆ្នាំ​ម្នាក់ផងដែរ។ ចំណែកឯអ្នករងរបួស​ជាច្រើននាក់ ត្រូវបានគេបញ្ជូន​ទៅកាន់មន្ទីរពេទ្យនៅ​ក្នុងតំបន់។

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារ​ឧតុនិយមឥណ្ឌូណេស៊ី ភ្លៀងអាចនឹងបន្តធ្លាក់​នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ សប្ដាហ៍នេះ​នៅកោះបាលី៕

ប្រភព ៖ CNA