CamNews

ណូម័រ សុំ​ទោស ឆាយ វីរៈយុទ្ធ ជា​សាធារណៈ ក្រោយ​​ពេល​​ទម្លាយ​​រឿង​ចាប់​រំលោភ

(ភ្នំពេញ)៖ តារាសម្តែងនិងជាពិធីការិនីវ័យក្មេងកញ្ញា ណូម័រ កាលពីថ្មីៗបានបង្ហោះសារដ៏គួរឲ្យភ្ញាក់ផ្អើលព្រមជាមួយរូបថតជាច្រើនសន្លឹក​ ដែល​កំពុង​ស្ថិត​នៅ​លើ​គ្រែ​ក្នុង​បន្ទប់​សណ្ឋាគារ​តែ​ ២នាក់តារាចម្រៀងប្រុសរបស់ផលិតកម្មសាន់ដោយនាងបានសរសេរថាថ្ងៃនេះត្រូវលោក ឆា​យ វិរៈយុទ្ធ ចាប់រំលោភចឹងល្ងាចនេះមិនបានទៅធ្វើជាពិធីការនីការប្រ​គំតន្ត្រី «រាត្រីណាត់ជួប» នៅ​កំពូល​ចោម​ចៅ​ទេ​។ ប៉ុន្តែ​អ្វី​ដែល​នាង​បាន​លើក​ឡើង​នេះ គ្រាន់​តែ​ឈុត​សម្តែង​ប៉ុណ្ណោះ​។

ថ្វីត្បិតតែមានការបញ្ជាក់ពីសាមីខ្លួនកញ្ញា ណូម័រ ថាជាឈុតសម្តែងកាយវិកាខារ៉ាអូខេ បទថ្មីរបស់លោក ឆាយ វីរៈយុទ្ធ យ៉ាងនេះក៏ពិតមែនតែ​រឿង​រ៉ាវ​នេះ​បន្ត​ការ​បែក​ធ្លាយ​កាន់​តែ​ខ្លាំង​បង្កជារឿងយល់ច្រឡំ និង​មាន​ការ​រិះ​គន់លើតារាប្រុស-ស្រីទាំង២ដួងនេះយ៉ាងចាស់ដៃដែលនាំឲ្យ​​ប៉ះ​ពាល់​កិត្តិយស​របស់​លោក ឆាយ វីរៈយុទ្ធ ទៀត​ផង​។

ស្របពេលដែលរឿងរ៉ាវនេះកាន់តែរីករាលដាល់ធំឡើងៗនេះសាមីខ្លួនកញ្ញា ណូម័រ បាន​ចេញ​មុខបញ្ជាក់ជាថ្មីព្រមទាំងការសុំទោសលោក ឆាយ វីរៈយុទ្ធ ផង​ដែរ​ថា នាង​ខ្ញុំ​ណូម័រ សូមធ្វើការសុំទោសចំពោះបងប្រុស " ឆាយវិរះយុទ្ធ "ជាសាធារណៈចំពោះរឿងកាលពីម្សិលម្ងៃដែល​នា​ង​​ខ្ញុំ​បាន​បង្ហោះ​រូប​ភាព​នឹង​អក្សរ​ថា «ថ្ងៃ​នេះ​ត្រូវ​លោក​ឆាយ​វិរះ​យុទ្ធ​ចាប់​រំលោភ ចឹង​ល្ងាច​នេះមិន​បា​នទៅធ្វើជាពិធីការនីការប្រគំតន្ត្រីរាត្រីណាត់ជួប​នៅ​កំពូល ចោម​ចៅ​ទេ​»។

កញ្ញា ណូម័រ បានបញ្ជាក់ថា តាមពិតនាងខ្ញុំគ្រាន់តែចង់បញ្ចាក់ថា ថ្ងៃនេះមិនបានទៅធ្វើជាពិធីការនីទេព្រោះរវល់ជាប់ថតបទថ្មីបងយុទ្ធ ប៉ុន្តែ​ពេល​ដែល​នាង​ខ្ញុំ​បង្ហោះ​ទៅ​ក្នុង​ហ្វេស​ប៊ុក ស្រា​ប់​តែមិត្តៗចែករំលែករូបភាពនឹងអក្សរទាំងនោះឡើងផ្អើលហ្វេសប៊ុក រហូតដល់ថ្នាក់បងៗសារ​ពត៌មា​នចុះ​ព័ត៌​មាន ចុះ​កាសែត​ទៀត ហេតុនេះធ្វើអោយប៉ះពាល់កិត្តិយសបងយុទ្ធ ព្រោះតែកា​រលេងសើចខ្វះការពិចារណារបស់ខ្ញុំដោយអចេតនា ។

តារាសម្តែងស្រីរូបស្រស់កញ្ញា ណូម័រ បានបន្ថែមថា ទោះបីបង យុទ្ធ គាត់មិនប្រកាន់ ប៉ុន្តែនាងខ្ញុំក៏មិនអាចនៅស្ងៀមបានដែរ នាង​ខ្ញុំ​ជា​អ្នក​ខុស នាង​ខ្ញុំ​ត្រូវ​តែ​មាន​ទំនួញ​ខុស​ត្រូវ។ អរគុណចំ​ពោះការស្រលាញ់រាប់អានរបស់ពុកម៉ែបងប្អូនទាំងក្នុងនឹងក្រៅហ្វេសប៊ុក ដោយ​ក្តី​គោរព​ពី​នា​ង​ខ្ញុំ NoMore៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង