CamNews

រស់នៅក្នុងវត្តមិន​ព្រមរៀនធម៌​អាថ៌! បុរសអាយុ​៥៨ឆ្នាំម្នាក់ លួងលោម​ឲ្យ​លុយ​ក្មេងស្រីអាយុ៦​ឆ្នាំ

(កណ្តាល)៖ បុរសវ័យ៥៨ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាង ខេត្តកណ្តាល ឃាត់ខ្លួននៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦នេះ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បន្ទាប់ពីជនសង្ស័យរូបនេះ​ បានលួងលោម​ឲ្យលុយជនរងគ្រោះ រួចក៏នាំយកទៅរំលោភ នៅក្រោមដើមរាំង ដែល​ស្ថិតក្នុងភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ចនគរបាលស្រុកស្អាងបានឲ្យដឹងថា ហេតុការនេះ​កើតឡើងនៅម៉ោង​៩៖០០នាទី ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦។ ជនរងគ្រោះមានឈ្មោះ ហ.ស.ន ភេទស្រី អាយុ៦ឆ្នាំ រស់នៅ
ភូមិគោកអណ្តែត​ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ចំណែកឯជនសង្ស័យឈ្មោះ ច្រិច កុល ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ រាល់ថ្ងៃ​ស្នាក់នៅក្នុង​វត្តទួលប្រាំរយ។

សមត្ថកិច្ចដដែលបានឲ្យដឹងទៀតថា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង០៩៖០០នាទីព្រឹក ឈ្មោះ ច្រិច កុល (ជនសង្ស័យ) បានលួងលោមឲ្យលុយទៅ ក្មេងស្រីជនរងគ្រោះ
និងប្អូនស្រីម្នាក់​​ទៀតរបស់ក្មេងស្រី​រងគ្រោះ អាយុ០២ឆ្នាំ ដែលកំពុងដើរ​លេងក្នុងភូមិ រួចនាំអ្នកទាំងពីរដើរ​ទៅក្រោមដើមរាំង។

ពេលទៅដល់ឈ្មោះ ច្រិច កុល បានឲ្យក្មេងស្រីរងគ្រោះ ដេកផ្ងាលើដី រួចស្រាតខោជើងវែង​ចង្កេះ​កៅស៊ូចេញ ផុតជើង ហើយជនល្មើសស្លៀកខោជើងខ្លី ពណ៌ខ្មៅ អត់ពាក់អាវ កំពុងលត់ជង្គង់​ពោបពីលើជនរងគ្រោះ ពេលជាមួយគ្នានោះមានឈ្មោះ សាញ់ សៀប កំពុងដើរមកពីបឹងរាវខ្ចងវិញ ក៏​បានឃើញសកម្មភាពខាងលើ ភ្លាមនោះឈ្មោះ ច្រិច កុល បានឃើញឈ្មោះ សាញ់ សៀប ក៏បញ្ឈប់សកម្មភាពរបស់ខ្លួន រួចដើរមកតាមក្រោយឈ្មោះ សាញ់ សៀប សំដៅមកវត្តទួល​ប្រាំរយវិញ។

ក្រោយពេលទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្អាងភ្នំ បានស្រាវជ្រាវនឹង​ឃាត់ខ្លួនឈ្មោះ ច្រិច កុល រួចបញ្ជូនមក​កាន់អធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីប្រមូលផ្តុំសំណុំរឿង​ចាត់ការតាមនីតិវិធី៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី