ចម្លែកៗ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស euronews ដែលទើបតែបានចេញផ្សាយ កាលពីពេលកន្លងទៅនេះ អោយដឹងថា នៅឯកណ្តាលក្រុង Taipei ប្រទេស តៃវ៉ាន់ឯណោះវិញ សត្វខ្លាឃ្មុំផែនដា យក្ស ជាច្រើនក្បាល ត្រូវបានរកអោយឃើញថា បានមានវត្តមាន របស់ខ្លួន ក្នុងការវាយលុក បណ្តាផ្លូវសាធារណៈ ក្នុងក្រុង ។

តាមពិតទៅ ខ្លាឃ្មុំយក្សទាំងនោះមិនមែនជាសត្វរស់នោះទេ វាគ្រាន់តែជាការច្នៃប្រឌិត សិប្បនិម្មិត ជាពិសេស ពីសំណាក់ វិចិត្រករ បារាំងឈ្មោះ Paulo Grangeon ដោយដាក់ឈ្មោះអោយសត្វខ្លា ឃ្មុំទាំងនោះថា Papier mache pandas ។ ជាការពិត វត្តមាននៃសត្វខ្លាឃ្មុំធំៗទាំងនេះ គេអាចរក ឃើញនៅតាមបណ្តោយផ្លូវសាធារណៈ នៅខាងក្រៅសាលាក្រុង តៃប៉ិ Taipei City Hall ខណៈជា ផ្នែកមួយនៃ យុទ្ធនាការ តាំងពិពណ៌ “Pandas on Tour” ។

យ៉ាងណាមិញ បើយោងតាមទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក បានគូសបញ្ជាក់អោយដឹងថា យុទ្ធ នាការមួយនេះ ប្រវត្តិវបស់វា បានធ្វើឡើងជាលើកដំបូង ក្នុងក្រុង ប៉ារីស ប្រទេស បារាំង កាលពី ឆ្នាំ ២០០៨ ដោយ World Wildlife Fund (WWF) ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ euronews