អ្នកអត្ថពលកម្មលោតឆ័ត្រយោងភេទស្រី ម្នាក់ មានសំណាងល្អនៅរស់រានមានជីវិតនិងគ្រាន់
តែរបួសនៅ កជើង បន្ទាប់ពីស្ត្រីរូបនោះបានលោតពីរយៈកំពស់ ១១០០ ម៉ែត្រ ហើយមិនអាច
បើកឆ័ត្របាន ។
ក្រោយពេលលោតចេញពីយន្តហោះ,ស្ត្រីឈ្មោះ Zoe Sievwright ទទួលអារម្មណ៍ថាមានអ្វី
ខុសប្លែកពីធម្មតា ពេលដែលគាត់មិនអាចបើកឆ័ត្រលើកដំបូងបាន បន្ទាប់មកគាត់ក៏បាន
បើកឆ័ត្របំរ៉ុង ស្រាប់តែឆ័ត្រនោះគាំងមិនដំណើរការទៀត ក៏ធ្វើអោយគាត់ធ្លាក់ចុះមកដោយ
សេរីមកលើដីតែម្តង ។
"ខ្ញុំបានព្យាយាមបើកសោរដើម្បីអោយឆ័ត្រភ្លាត់ឡើង តែវាមិនដំណើរការសោះ ក្រោយមក
ខ្ញុំគ្រាន់តែអាចសំឡឹងមើលផែនដី និងមិនអាចធ្វើអ្វីផ្សេងបានឡើយ ខ្ញុំគិតថាខ្ញុំនឹងស្លាប់
ហើយ" Sievwright និយាយជាមួយ Daily Mail ។ គាត់បន្ថែមថា " ខ្ញុំបានត្រៀមចិត្តរួចរាល់
សំរាប់ការប៉ះទង្គិចទាំងឡាយ តែខ្ញុំពិតជាមិនអាចចងចាំថាមានអ្វីកើតឡើងនៅពេលក្រោយ
មក ,បន្ទាប់ពីមានឧបទ្ទវហេតុធ្លាក់នេះ ខ្ញុំមានការតក់ស្លុតជាខ្លាំងតែមិនបានសន្លប់ទេ " ។
ទីតាំងធ្លាក់តាមផែនការ (ចំណុច ក្រហម) ទីតាំងដែល Sievwright ធ្លាក់(ចំណុចខៀវ)
Sievwright ត្រូវបានក្រុមអ្នកជួយសង្គ្រោះរកឃើញនៅក្នុងវាលភក់មួយដែលមានចំង៉ាយ
ពីទីតាំងធ្លាក់តាមផែនការ ៣គីឡូម៉ែត្រ ។ ស្ត្រីរូបនោះគ្រាន់តែមានរបួស កជើង និងបានធ្វើ
ការវះកាត់ ។ ប្រធានក្លឹប នៃក្រុមលោតឆ័ត្រយោងរបស់ Sievwright បានទទួលស្គាល់ថាពិត
ជាមានបញ្ហាចំពោះ Sievwright មែន ហើយគាត់សង្ឃឹមថា Sievwright នឹងជាសះស្បើយ
ឡើងវិញក្នុងពេលឆាប់ៗ ៕
(ពី Zing)
យ៉ាវីន