(ភ្នំពេញ)៖ ក្មេងប្រុសមានវ័យត្រឹមតែ១៣ឆ្នាំម្នាក់ បានចាប់រំលោភក្មេងស្រីមានវ័យត្រឹមតែ៥ឆ្នាំ រហូតបានសម្រេច តែជាលទ្ធផលត្រូវម្ដាយក្មេងស្រីរងគ្រោះប្ដឹងសមត្ថកិច្ច ខណ្ឌជ្រោយចង្វារដើម្បីឲ្យឃាត់ខ្លួនសួរនាំ។

ករណីរំលោភនេះបានកើតឡើងនៅថ្ងៃទី២២ ខែ សីហា ឆ្នាំ២០១៦ នៅចំណុចក្នុងរោងស្នាក់នៅការដ្ឋានសំណង់បុរីអង្គរភ្នំពេញ ផ្លូវជាតិលេខ៦ ក្រុម១២ ភូមិខ្ទរ សង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោក ឯក សេរីវធ អធិការរងនគរបាលយុត្តិធម៌ខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា ក្មេងប្រុសបង្កឈ្មោះឃី ឌី អាយុ១៣ឆ្នាំ ស្នាក់នៅក្បែរចំណុចកើតហេតុខាងលើជាមួយម្ដាយឈ្មោះហេង លី និងមានស្រុកកំណើតនៅវស្រុកកងមាស ខេត្តកំព ង់ចាម។រីឯក្មេងស្រីរងគ្រោះមានឈ្មោះធ រត អាយុ៥ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាងលើ ជាមួយម្ដាយឈ្មោះសេង ណារីន និងមានស្រុកកំណើតនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោក ឯក សេរីវុធ បានបញ្ជាក់ថា បើតាមស្ត្រីឈ្មោះសេង ណារីន ត្រូវជាម្ដាយរបស់ ក្មេងស្រីរងគ្រោះបានរៀបរាប់ពីដំ ណើររឿងប្រាប់សមត្ថកិច្ចថាគាត់បានចាកចេញពីស្រុកកំណើតមកធ្វើជាកម្មករជាមួយស្វាមីនៅក្នុងបុរីអង្គរភ្នំពេញរយះពេល១ឆ្នាំមកហើយ ដោយយកកូនស្រីរងគ្រោះមកស្នាក់នៅ ជាមួយនៅក្នុងរោងកម្មករដែលថៅកែសង់អោយ។ ជារៀងរាល់ថ្ងៃគាត់និងប្តីទៅធ្វើការបាត់ៗដោយទុកអោយកូនស្រីរងគ្រោះនៅចាំរោងម្នាក់ឯងហើយថ្ងៃនោះក៏កើតរឿងនេះតែម្តង។

លោក ឯក សេរីវុធ បានបញ្ជាក់ទៀតថា បើតាមស្ត្រីឈ្មោះ ឈ្មោះហេង លី ត្រូវជាម្តាយបង្កើតរបស់ជនល្មើសបាននិយាយទាំងអួលដើមកនិងហួសចិត្តថា គាត់មិននឹកស្មានកូនប្រុ សរបស់គាត់ ហ៊ានធ្វើដល់ថ្នាក់នេះសោះ។ ហើយគាត់ក៏គ្មានឪពុកម្តាយ គ្មានបងប្អូនបង្កើត គ្មានប្តី មានតែកូនប្រុស ម្នាក់នេះគត់ គាត់បានាំកូនមកស្នាក់នៅធ្វើកម្មករក្នុងបូរីអង្គ ភ្នំពេញដោយស្នាក់នៅក្នុងរោងក្បែរគ្នា ជាមួយរោងរបស់ម្តាយជនរងគ្រោះផងដែរ។ ស្ត្រីជាម្ដាយរបស់ក្មេងប្រុសបង្កបានប្រាប់សមត្ថកិច្ចបន្តថា ថ្ងៃកើតហេតុនោះគាត់ បានទៅធ្វើការដោយអោយកូននៅចាំរោង មិននឹកស្មានដល់ថាកូនគាត់ថ្លើមធំ ដល់ម្លឹងសោះ ហ៊ា នចាប់ក្មេងស្រីទៅវិញហើយគាត់បាននិយាយចុងក្រោយថា គាត់ប្រហែលជាឆ្កួតហើយ បើកូនគាត់កូនគាត់ធ្វើយ៉ាងនេះនោះ។

លោក ឯក សេរីវុធ បានបន្ថែមថា ជុំវិញករណីនេះមនុស្សជា ច្រើននាក់ដែលត្រូវ ខូចទឹកចិត្តនោះគឺរងគ្រោះនិងក្រុមគ្រួសារគួរអោយអាណិត ឯម្តាយជនល្មើស ក៏គួរអោយសង្វេកដែរ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី