CamNews

ឧបករណ៍​សិប្ប​និមិត្ត របស់​មនុស្ស​ដំបូង បាន​ហោះ​ផុតពី ឥទ្ធិពល​ព្រះអាទិត្យ

យានអវកាស Voyager-1 របស់ NASA ទើបត្រូវ​បាន​ក្រុម​អ្នកវិទ្យាសាស្ដ្រ ទទួលស្គាល់ កាលពី​ថ្ងៃទី ១២ ថា គឺជា​ឧបករណ៍​សិប្ប​និមិត្ត​ដំបូង​របស់​មនុស្ស ដែល​បាន​ហោះ​ចេញ​ផុតពី​ប្រព័ន្ធ​ព្រះអាទិត្យ។

Voyager-1 របស់ NASA បាន​ហោះ​ទៅ​ឆ្ងាយ​ពី​ផែនដី ប្រមាណ​ជា ១៩ពាន់​លាន​គីឡូម៉ែត្រ

បណ្ដា​ឧបករណ៍​វាស់វែង​នៅលើ​យានអវកាស​ផ្សងព្រេង Voyager-1 បង្ហាញថា វា​បាន​ចាកចេញ​ផុតពី​ឥទ្ធិពល​របស់​ព្រះអាទិត្យ ហើយ​កំពុង​ចូលទៅក្នុង​ចន្លោះ​នៃ​បណ្ដា​ផ្កាយ​នានា ក្នុង​លំហ​អាកាស។ បច្ចុប្បន្ន Voyager-1 របស់ NASA បាន​ហោះ​ទៅ​ឆ្ងាយ​ពី​ផែនដី ប្រមាណ​ជា ១៩ពាន់​លាន​គីឡូម៉ែត្រ។

Voyager-1 បាន​ឆ្លង​ផុតពី​លំហ​អាកាស​ដែលមាន​ប៉េងប៉ោង​ឧស្មាន​យក្ស​ក្ដៅ​ដែល​បាញ់​ចេញពី​ព្រះអាទិត្យ កាល​ពីមួយ​ឆ្នាំមុន ប៉ុន្ដែ​មកដល់ពេលនេះ ក្រុម​អ្នកវិទ្យាសាស្ដ្រ កំពុងតែ​ប្រមូល​ភ័ស្ដុតាង​បន្ថែមទៀត ដើម្បី​បញ្ជាក់ថា វា​លែង​ទទួល​ឥទ្ធិពល​ពី​ព្រះអាទិត្យ។

Edward Stone ប្រធាន​ក្រុម​អ្នកវិទ្យាសាស្ដ្រ បាន​ថ្លែង​នៅក្នុង​បន្ទប់​ពិសោធ Jet Propulsion របស់ NASA ដែលមាន​ទីតាំង នៅ Pasadena, Califorlia អាមេរិក ឱ្យដឹងថា ៖ “នេះ​គឺជា​ដំណាក់កាល​ដ៏​សំខាន់ និង​ជាការ​ចាប់ផ្ដើម​សម្រាប់​ដំណើរការ​ថ្មី​មួយ” ។

Voyager-1 កំពុង​ស្ថិតនៅ​កណ្ដាលលំហ​អាកាស ច​ម្លោះ​ផ្កា​នានា ក្នុង​គន្លង​ដំរី​ស (Milky Way)

គួររំឭកថា Voyager-1 ត្រូវបាន​បាញ់​បង្ហោះ​កាលពី​ឆ្នាំ ១៩៧៧ ជាមួយនឹង Voyager-2 ។ Voyager-1 មាន​តួនាទី​ស្រាវជ្រាវ​អំពី​បណ្ដា​ភព​នានា និង​បណ្ដា​ចំហាយ​ឧស្មាន​យក្ស ដែល​នៅ​ខាងក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ។

Bill Kurth មកពី​សកល​វិទ្យាល័យ Lowa និង​ជា​អ្នកនិពន្ធ​របស់​ទស្សនា​វ​ដ្ដី​វិទ្យាសាស្ដ្រ បាន​អះអាងថា ៖ “បើទោះជា​ត្រូវបាន​ចំណាយពេល​ដល់​ទៅ ៣៦ឆ្នាំ ប៉ុន្ដែ​នេះ​គឺជា​ប្រការ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​សម្រាប់​ខ្ញុំ” ។ លោក​បន្ថែមថា Voyager គឺជា​ដំណើរ​ដ៏​អស្ចារ្យ ជាង​អ្វីដែល​មនុស្ស​មួយចំនួន បាន​ស្រមៃ។

NASA បាន​បង្ហើប​ឱ្យដឹងថា ប្រាក់​ចំណាយ​សរុប​សម្រាប់​គម្រោង​យានអវកាស Voyager គឺ ៩៨៨លាន​ដុល្លារ ដោយ​រួមទាំង​ការបាញ់​បង្ហោះ ថ្ម​នុយ​ក្លេ​អែរ​របស់​យាន​ទាំងពីរ និង​ប្រាក់​ចំណាយ​សម្រាប់​ក្រុម​អ្នកវិទ្យាសាស្ដ្រ។

<object style="display: block; margin-left: auto; margin-right: auto;" width="492" height="422" data="http://www.youtube.com/v/L4hf8HyP0LI&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/L4hf8HyP0LI&rel=1" /></object>

ដោយ ៖ តារា
ប្រភព ៖ Space