ជនជាតិចិន បានអភិវឌ្ឍសមត្ថភាព ក្នុងការព្យាបាលជំងឺ តាមរយៈការគន់គូរលើផ្ទៃមុខរបស់ពួកគេតែប៉ុណ្ណោះ។ វិធីសាស្រ្តនេះត្រូវបាន ប្រជាជនរបស់ប្រទេសនេះ ប្រើដើម្បីកំណត់ពីបញ្ហាសុខភាពរាប់ពាន់ឆ្នាំមកហើយ។ បើតាមអ្នកធ្លាប់ព្យាបាលរោគទទួលបានប្រសិទ្ធភាពបំផុត បានឱ្យដឹងថា ស្បែកនៅលើផ្ទៃមុខរបស់អ្នកងាយបញ្ចេញប្រតិកម្មខ្លាំងណាស់ ហើយវាគឺជាផ្នែកដំបូងបំផុតនៃរាងកាយ ដែលមានប្រតិកម្មចំពោះបញ្ហាក្នុងរាងកាយ និងការប្រែប្រួលផ្សេងៗ។ តោះសាករៀនពីវិធីប្រើវិធីសាស្រ្តបុរាណនេះទាំងអស់គ្នា និងកំណត់ពីបញ្ហាខុសប្រក្រតី នៅក្នុងរាងកាយរបស់អ្នក។

យោងតាមក្បួនឱសថបុរាណចិន គ្រប់ផ្នែកនៃផ្ទៃមុខ មានការផ្សារភ្ជាប់ទៅនឹងសរីរាង្គខាងក្នុង ដែលមានន័យថា អតុល្យភាពគ្រប់យ៉ាង ត្រូវបានបង្ហាញលើស្បែកមុខរបស់អ្នក។ វាអាចបង្ហាញឱ្យឃើញនូវការឡើងកន្ទួលរមាស់ និងការប្រែប្រួលសម្បុរជាដើម ។

ថ្ងាស- ប្លោកនោម និងពោះវៀនតូច

មូលហេតុ៖ ការទទួលទានអាហារសម្បូរជាតិខ្លាញ់ និងអាហារកំប៉ុងច្រើន ជះឥទ្ធិលអវិជ្ជមានដល់ការរំលាយអាហារ។ គ្រឿងស្រវឹង ស្ករ ការគេងមិនគ្រប់គ្រាន និងស្រ្ដេស ក៏ជាកត្ដាបណ្ដាលឱ្យមានបញ្ហាលើសរីរាង្គទាំងនេះដែរ។

ការព្យាបាល៖ ពិសាទឹកឱ្យបានច្រើន ពិសាអាហារឆៅ កុំផឹកគ្រឿងស្រវឹងច្រើនពេក និងគេងឱ្យបានគ្រប់គ្រាន់

ចំណុចចន្លោះចញ្ចើម- ថ្លើម

មូលហេតុ៖ ក្រពះមានបញ្ហា មិនអាចបំពេញមុខងារបានប្រក្រតីនោះទេ ហើយការពិសាសាច់ និងអាលែក្ស៊ីផ្សេងៗ អាចធ្វើឱ្យបញ្ហាកាន់តែអាក្រក់ថែមទៀត។

ការព្យាបាល៖ ទទួលទានអាហារស្រស់ និងអាហារល្អសម្រាប់សុខភាពបន្ថែមទៀត ចេញទៅលំហែកាយស្រូបយកខ្យល់អាកាសបរិសុទ្ធ។ ការហាត់យោគៈ ការដើរលឿន(ហាត់ប្រាណ) និងការធ្វើសមាធិចិត្ដ ក៏អាចជួយបានច្រើនដែរ។

ចំណុចកោងនៃចិញ្ចើម- តម្រងនោម

មូលហេតុ៖ ការជក់បារី ផឹកគ្រឿងស្រវឹង បញ្ហាចរន្ដឈាមរត់ និងសាច់ដុំបេះដូងខ្សោយ

ការព្យាបាល៖ ត្រូវឱ្យប្រាកដថា អ្នកទទួលទានទឹកឱ្យបានច្រើន កាត់បន្ថយការទទួលទានកាហ្វេ ភេសជ្ជៈផ្អែម និងគ្រឿងស្រវឹង។

ច្រមុះ- បេះដូង

មូលហេតុ៖ អាកាសធាតុកខ្វក់ ចំណាយពេលវេលាច្រើន នៅទីកន្លែងដែលបិតជិត អាការៈហើមពោះ និងចរន្ដឈាមរត់មិនប្រសើរ។ ការឡើងសម្ពាធឈាម ក៏អាចបណ្ដាលឱ្យមានការប្រែប្រួល ត្រង់ផ្នែកនេះនៃផ្ទៃមុខរបស់អ្នកដែរ។

ការព្យាបាល៖ គ្រប់គ្រងសម្ពាធឈាម និងកូឡេស្ដេរ៉ូលរបស់អ្នកឱ្យបានល្អ។ ទទួលទានទឹកតែបៃតងធម្មជាតិឱ្យបានទៀងទាត់។ ទឹកតែនេះ មានប្រសិទ្ធភាពបណ្ដេញជាតិពុលពីរាងកាយ។ ត្រូវចាំថា ការធ្វើលំហាត់ប្រាណ ក៏មានសារៈសំ ក្នុងការដោះស្រាយបញ្ហានេះដែរ។

ថ្ពាល់ផ្នែកខាងលើ-សួត

មូលហេតុ៖ ការជក់បារី អាកាសធាតុកខ្វក់ ជំងឺហឺត។ អ្នកក៏អាចមានស្នាមរង្វង់ខ្មៅជុំវិញផ្នែករបស់អ្នកផងដែរ។

ការព្យាបាល៖ ចៀសវាងចំណាយពេលវេលា នៅកន្លែងកខ្វក់ និងបន្ទប់ ដែលពោរពេញដោយផ្សែងបារី។ អ្នកជក់បារី គួរឈប់ជក់បារីឱ្យបានឆាប់រហ័សតាមតែអាចធ្វើទៅនបាន។ ធ្វើលំហាត់ប្រាណឱ្យបានញឹកញាប់។

ថ្ពាល់៖ សួត និងតម្រងនោម

មូលហេតុ៖ ការជក់បារី ស្រ្ដេស ទម្លាប់ទទួលទានអាហារមិនល្អចំពោះសុខភាព និងអាហារសម្បូរជាតិស្ករ។

ការព្យាបាល៖ កាត់បន្ថយការទទួលទានអាហារមិនល្អចំពោះសុខភាព ពីរបបអាហាររបស់អ្នក និងប្រើផលិតផលថែរក្សាស្បែកគុណភាពខ្ពស់។

មាត់ និងចង្កា- ក្រពះ

មូលហេតុ៖ ទទួលទានអាហារសម្បូរខ្លាញ់ និងស្ករច្រើន ជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹង។ បញ្ហាត្រង់ផ្នែកនេះនៃរាងកាយ មានការជាប់ពាក់ព័ន្ធនឹងការញ៉ាំអាហារហឹរច្រើន ចូលគេងយប់ជ្រៅពេគ និងស្រ្ដេស។

ការព្យាបាល៖ ទទួលទានអាហារ ដែលរក្សាសរីរាង្គរបស់អ្នកឱ្យដំណើរការប្រក្រតី។ យកចិត្ដទុកដាក់បន្ថែមទៀត ក្នុងការទទួលទានផ្លែស្រស់។ ប្រសិនបើបញ្ហានៅតែមិនបាត់ទៀត សូមអញ្ជើញទៅប្រឹក្សាជាវេជ្ជបណ្ឌិត។

ថ្គាម និង ក៖ អ័កម៉ូន

មូលហេតុ៖ ទទួលទានអាហារប្រៃ និងប៊ីចេងច្រើន ព្រមទាំងខ្សោះជាតិទឹក។ ជាតិកាហ្វេអ៊ីន ក៏អាចជាហេតុផល បណ្ដាលឱ្យកើតបញ្ហានៅបរិវេណនេះផងដែរ។

ការព្យាបាល៖ ជៀសវាងការទទួលទានអាហារដាក់បេះចេង និងអាហារប្រៃ។ សូមកុំភ្លេចទទួលទានទឹកឱ្យបានច្រើនពេញមួយថ្ងៃ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ healthyviral24