CamNews

"តាមរក MH370 អោយទាល់តែឃើញ បើទោះជាចំណាយពេល យូរក៏ដោយចុះ" នេះជាការ បេជ្ញាចិត្ត របស់រដ្ឋាភិបាល ម៉ាឡេស៊ី

ព័ត៌មានអន្តរជាតិ ៖ ថ្ងៃពុធ ម្សិលមិញនេះ រដ្ឋាភិបាល ប្រទេស ម៉ាឡេស៊ី បានធ្វើការតាំងចិត្ត និង បេជ្ញា អោយដឹងថា​ ប្រទេសខ្លួន នឹងបន្តធ្វើការរុករក ស្រាវជ្រាវ   យន្តហោះ MH370 អោយទាល់តែឃើញ បើ ទោះជាត្រូវចំណាយពេលយូរ ក៏ដោយចុះ នេះបើយោងតាម  ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ស៊ិនហួរ ។

សេចក្តីថ្លែងការណ៍ ពីលោក Hishammuddin Hussein រដ្ឋមន្រ្តីក្រសួង សាធារណការណ៍និងដឹកជញ្ជូន ប្រទេសម៉ាឡេស៊ី ក្នុងកិច្ចប្រជុំ សន្និសិទកាសែត លើកឡើងអោយដឹងថា ពួកយើងបាននឹងកំពុងតែប្រ ឈមជាមួួនឹងបញ្ហាលំបាកថ្មីៗ ដែលនាំមកនូវ ការតាំងចិត្ត  និង ប្រកួតប្រជែងថ្មី ហើយយើងនឹងរួមគ្នា យកជ័យជំនះ ទាំងអស់គ្នា ។

បន្ថែមពីលើនេះ ប្រភពដដែលបន្តអោយដឹងថា រដ្ឋាភិបាលមកពី ៣ ប្រទេស ចិន ម៉ាឡេស៊ី និង អូស្រ្តា លីបានធ្វើការសម្រេចចិត្ត ក៏ដូច  ជា តាំងចិត្ត និង បេជ្ញា ដោយនឹងធ្វើការសហការគ្នា អោយកាន់តែស៊ី ជម្រៅ និង ស្អិតរមួតជាងនេះទៅទៀត ក្នុងការតាមរក MH370 ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ