បើតាមប្រភពសារព័ត៌មាន The Daily Mail ដែលបានចេញផ្សាយ កាលពីប៉ុន្មានថ្ងៃកន្លង
ផុតទៅថ្មីៗនេះ បានអោយដឹងថា ដោយយោងទៅតាមសម្តី ក៏ដូចជាការព្យាករណ៍របស់
អ្នកវិទ្យាសាស្រ្ត បានបញ្ជាក់អោយដឹងថា សត្វចម្លែក (Alien) និងអាចមកដល់ភពផែនដី
យើងនេះ មិនច្រើនជាង100 ឆ្នាំខាងមុខទៀតនោះទេ។

ដូច្នេះហើយ ទាក់ទិននឹងបញ្ហាមួយនេះ ក៏មានការណែនាំ ពីសំណាក់អ្នកវិទ្យាសាស្រ្តដ៏ល្បីមួយរូប
ដោយគាត់បាននិយាយថា វាគឺជាបញ្ហាប្រឈមមួយរបស់រដ្ឋាភិបាល ដូច្នេះយើងត្រូវប្រាកដអោយ
បានថា ត្រៀមខ្លួនរូចជាស្រេចមុនពេលការមកដល់របស់ពពួក សត្វចម្លែក (Alien) ទាំងនោះ។

គួរបញ្ជាក់ផងដែរថា បើយោងទៅតាមអ្នកនាំពាក្យគឺលោកស្រី Jocelyn Bell Burnell បាននិយាយ
ទៅកាន់ សន្មិសិទសារព័ត៌មាន Euroscience ( The Euroscience Open Forum conference ) បាន
អោយដឹងថា ពួកយើងកំពុងតែមានការសង្ស័យទាក់ទងទៅនឹង ភាពរស់រានមានជីវិតរបស់ (Alien)
នៅក្នុងភពមួយផ្សេងទៀត ដែលពោរពេញទៅដោយថ្ម រីឯ បរិយាកាសវិញ ក៏ពោរពេញទៅដោយ
កាបូនឌីអុកស៊ីត និង អូហ្សូន ផងដែរ។

លើសពីនេះទៅទៀត បើតាមអ្នកវិទ្យាសាស្រ្ត ក៏បានចោតជាសំនួរសួរ ថាតើ ពួកយើងគូរតែធ្វើការ
ផ្សព្វផ្សាយ ទាក់ទិននឹងវត្តមាន ខណៈពេលដែលមានភាពរស់រានមានជីវិតនៅភពផ្សេងទៀត ក្រៅ
ពីភពផែនដីដែរ ឬទេ ? រីឯ អ្នកវិទ្យាសាស្រ្តផ្សេងទៀត បាននិយាយថា ប្រសិនបើពួកយើង ប្រកាស
ថា ការមកដល់នូវវត្តមានរបស់ (Alien) ទាំងនោះ វាគឺជាសត្រូវរបស់ពួកយើង នោះនិងអាចនាំអោយ
កើតមានការប្រឈមមុខដាក់គ្នា ក៏ដូចជា ការតទល់ ដែលវាអាចធ្វើអោយ វិនាសអន្តរាយ ដល់ភព
ផែនដីជាក់ជាមិនខាន៕

ដោយ ៖ រិទ្ធី
ប្រភព ៖ dailymail