កំពង់ធំ ៖ អំពើហិង្សាក្នុងគ្រួសារ ដ៏សាហាវឃោរឃៅមួយ បានកើតឡើង គួឲ្យភ្ញាក់ផ្អើលបំផុត ខណៈដែល ប្តីកំណាច ខឹងប្រពន្ធ ហូបនំអន្សម អស់ បានបង្ករហូត ទាញកាំបិតកាប់ប្រពន្ធ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង កើតហេតុ ។

សមត្ថកិច្ចស្រុកស្ទោង បានប្រាប់ឲ្យដឹងថា ហេតុការណ៍ប្តីកាប់ប្រពន្ធរឿងនំអន្សម អ្នកជិតខាងឲ្យនេះ បានកើតឡើង នាយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥នេះ ដោយស្រ្តីរងគ្រោះមានឈ្មោះ សាត នី អាយុ ២៨ឆ្នាំ រស់នៅភូមិតាទ្រាល ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។ ដោយឡែកជនសង្ស័យជាប្តីឈ្មោះ សុន ថាំ អាយុ៤៣ឆ្នាំ បានកាប់ប្រពន្ធចំនួន៤ផ្កាក់ស្លាប់ ក្នុងថ្លុកឈាមគួរឲ្យអាណោចអធម័។

តាមសម្ដីអ្នកភូមិបាននិយាយថា ក្រោយពីកាប់ប្រហារប្រពន្ធយ៉ាង សាហាវរួចមក ប្ដីកំណាចរូបនេះបានរត់ទៅពួនសំងំ ក្នុងផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ នៅពេលដែលម្ចាស់ផ្ទះប្រទះឃើញ ក៏ប្រាប់ដល់សមត្ថកិច្ច រួចនាំគ្នាទៅឡោមព័ទ្ធចាប់ តែត្រូវជនសង្ស័យ ដេញកាប់សមត្ថកិច្ចវិញ។ ពេលនោះសមត្ថកិច្ច ក៏បង្ខំចិត្តផ្ទុះអាវុធ បាញ់ជនសង្ស័យបាក់ជើងម្ខាង ហើយជនសង្ស័យ បានរត់ចូលទៅក្នុងព្រៃ ខាងក្រោយភូមិ រួចចងករសម្លាប់ខ្លួនតែម្តង ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល