(កេនយ៉ា)៖ ប៉ូលិសកេនយ៉ា បានបើកការស៊ើបអង្កេត បន្ទាប់ពីទទួលបានការរាយការណ៍ថា មានស្ត្រីម្នាក់គំរាមសម្លាប់ទារក ជាកូនរបស់ខ្លួន ព្រោះតែនាងមិនអាចស្វែងរក បុរសណាម្នាក់ មករៀបការជាមួយនាង ខណៈដែលនាងមានកូនម្នាក់ រួចទៅហើយ។

Jackline Jepng’etich ជាម្តាយទារិកាម្នាក់ ហើយនាងបានបង្ហោះ រូបនៅលើហ្វេសប៊ុក ដែលក្នុងន័យគំរាមថា នឹងសម្លាប់កូនស្រីចោល ដើម្បីឲ្យខ្លួនគ្មានអ្វីជាប់ពាក់ព័ន្ធ ទើបអាចរៀបការ ជាមួយបុរសណាម្នាក់បាន។ ក្នុងសារលើគណនី បណ្តាញសង្គម របស់ស្ត្រីរូបនេះសរសេរថា «នរណានឹងព្រមរៀបការ ជាមួយនាងពេលដែលឃើញ មានកូនបែបនេះ? នាងនឹងសម្លាប់កូនចោល» តែក្រោយមកក៏ប្តូរការបង្ហោះវិញថា « កំពុងតែគិតអ្វីឆ្កួតៗ»។

Xtian Dela គឺជាតារាហ្វេសប៊ុក ដ៏ល្បីម្នាក់បានព្យាយាមលួងលោមស្រ្តី ជាម្តាយរូបនេះ កុំឲ្យគិតអីបែបហ្នឹង និងកំពុងចង់ជួយបំពេញបំណង នាងដែរ ព្រោះនាងបានឃើញ Jepng’etich បង្ហោះសារថា នាងពិតជាឯកាណាស់ និងកំពុងស្វែងរកបុរសម្នាក់ មករៀបការរួមរស់ជាមួយគ្នា អស់មួយជីវិត៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង