ក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសពីផែនការ សាងសង់ឃ្លាំងស្តុក និងឡសម្ងួតស្រូវអង្ករ ដើម្បីជំរុញដល់ការនាំចេញអង្កររបស់កម្ពុជា។

នៅក្នុងជំនួបមួយជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៊ី ហ្គាងម៊ិន ប្រធានក្រុមប្រឹក្សានាយកក្រុមហ៊ុន បានបង្ហាញពីផែនការសាងសង់ឃ្លាំងស្តុក និងឡសម្ងួត ដែលមានសមត្ថភាពផ្ទុកអង្កររហូតដល់ ១ លានតោន។

លោកបានមានប្រសាសន៍ថា គម្រោងនេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខានៅឆ្នាំ ២០១៧ ជាមួយរដ្ឋាភិបាលកម្ពុជាដែល Henan Yuguang International Economic & Technical Cooperation ទទួលបានភារកិច្ចក្នុងការកសាងឃ្លាំស្តុកទាំងនោះ។

ក្រុមហ៊ុននេះមានបំណងសាងសង់ឃ្លាំងស្តុក និងឡសម្ងួត ដែលនឹងជួយបង្កើនការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារអន្ដរជាតិរហូតដល់ ៥០០.០០០ តោន»។

លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានថ្លែងថាលោកគាំទ្រគម្រោងនេះ ហើយបានបន្ថែមថាគម្រោងនេះនឹងជួយពង្រីកទីផ្សារនាំចេញអង្ករកម្ពុជា។

ប្រទេសចិនគឺជាទីផ្សារធំបំផុតសម្រាប់អង្ករកម្ពុជា។ កាលពីខែមករា ប្រទេសចិនបានយល់ព្រមបង្កើនកូតានាំចូលអង្ករកម្ពុជា ពីចំនួន ១០០.០០០ តោន រហូតដល់ ៤០០.០០០ តោន។

យោងតាមរបាយការណ៍ផ្លូវការបានឲ្យដឹងថា កម្ពុជាបាននាំចេញអង្ករចំនួន ៧៥.២១៤ តោនទៅប្រទេសចិន នៅត្រីមាសទីមួយ ឆ្នាំ២០១៩ ពោលគឺកើនឡើង ៥៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចេញនេះស្មើនឹង ៤៤ ភាគរយនៃការនាំចេញអង្ករសរុប ៕

ប្រភព ៖ ខ្មែរថាម