មិនគួរអោយជឿ ៖ គ្រោងឆ្អឹងជើង ដ៏ធំចម្លែកមួយ ត្រូវបានរកឃើញនៅក្នុងព្រៃ Lakeville មាន
ទីតាំងនៅក្នុងរដ្ឋ Massachusetts សហរដ្ឋអាមេរិក បានបង្កជាភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈ
អ្នកជំនាញអះអាងថា វាមិនមានជាគ្រោងឆ្អឹងជើងមនុស្សនោះទេ នេះបើយោងតាមការដក
ស្រង់អត្ថបទផ្សាយ ពីទីភ្នាក់ងារសារព័ត៌មានបរទេសsingaporeseen ដែលទើបតែបានចេញ
ផ្សាយកាលពីពេលកន្លងទៅនេះ ។

គួរបញ្ជាក់ផងដែរថា មូលហេតុនៃ ការរកឃើញគ្រោងឆ្អឹងជើង ដ៏ធំចម្លែកមួយ គឺបណ្តាលមក
ពីក្មេងបុ្រសតូចវ័យ ២ ឆ្នាំម្នាក់ បានដើរទៅជំពុបជើងដួល ទាក់នឹងគ្រោងឆ្អឹងជើង ដ៏ធំចម្លែក
មួយនោះ។ ដោយឡែក ក៏មានការបញ្ជាក់អះអាងពីសំណាក់ក្រុមមន្រ្តីប៉ូលីស លោក Frank
Alvilhiera ផងដែរថា គ្រោងឆ្អឹងជើង ដ៏ធំចម្លែកមួយនេះ មិនមែនជាគ្រោងឆ្អឹងជើង របស់
មនុស្សនោះទេ តែវាទំនងជាគ្រោងឆ្អឹងជើងរបស់សត្វខ្លាឃ្មុំ។

តែទោះជាយ៉ាងណា ក៏ដោយ ការអះអាងនេះ គ្រាន់តែជាការប៉ាន់ស្មាន ជាជំហានដំបូងតែ
ប៉ុណ្ណោះយ៉ាងណាៗ ការពិតត្រូវស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ៕

ដោយ ៖ ពិសី
ប្រភព ៖ singaporeseen