CamNews

ក្ដៅៗ..ទីបំផុត Floyd សម្រេចចិត្ដជ្រើសរើសដៃគូរប្រកួតចុងក្រោយរបស់ខ្លួន សម្រាប់ថ្ងៃទី ១២ ខែកញ្ញាខាងមុខ

ព័ត៌មានកីឡា៖ យោងតាមការចុះផ្សាយរបស់ គេហទំព័រ tmz បានលាតត្រដាងឲ្យដឹងថា ស្ដេចប្រដាល់ ដែលមានប្រវត្ដិប្រកួត​មិនដែលចាញ់ជាជនជាតិអាមេរិក ឈ្មោះថា Floyd Mayweather បានសម្រេចចិត្ដជ្រើសរើស​ដៃគូរចុងក្រោយរបស់គេហើយ គឺកីឡាករ Andre Berto មុនថ្ងៃចូលនិវត្ដ។​

Floyd Mayweather បានសម្រេចចិត្ដជ្រើសរើសដៃគូរប្រកួតចុងក្រោយ របស់គេហើយគឺកីឡាករ Andre Berto ​​ដើម្បីចូលរួមប្រកួតនៅថ្ងៃទី ១២ ខែកញ្ញាខាងមុខនេះ។ កាលពីមួយរយៈពេលកន្លងមក ស្ដេចប្រដាល់ស្បែក​ខ្មៅ មុខឌឺម្នាក់នេះ ធ្លាប់បានឧទ្ទេសនាមកីឡាករ ពីររូប Karim Mayfield និង Andre​ Berto ដែលក្នុងចំនោមពួកគេទាំងពីរ គឺមានម្នាក់ នឹងត្រូវជ្រើសរើសមកប្រកួត។ ទន្ទឹមគ្នានោះផងដែរ គឺមានកីឡាករជាច្រើនដែល​មានបំណង ចង់ប្រកួតជាមួយ Floyd ប៉ុន្ដែដោយសំណាងមិនគ្រប់ ពួកគេគឺមិនមែនជាជម្រើសរបស់ Floyd ទេ ដោយហេតុនៅពេលនេះ គឺកីឡាករ ជ្រើសរើស Andre​ Berto សម្រាប់ការប្រកួតនៅ ថ្ងៃទី ១២ ខែកញ្ញា ខាងមុខ ក្នុង Las Vegas ដដែល។

គូសបញ្ជាក់ផងដែរថា ព្រឹត្ដិការណ៍ប្រកួតម្ដងនេះ មិនមែនជាការប្រកួត បែបលក្ខណៈដណ្ដើមខ្សែក្រវ៉ាត់ គីឡូធ្ងន់ដូចកាលប្រកួត កន្លងទៅ ជាមួយ ប៉ាក់គីអៅនោះទេ គឺត្រឹមតែកម្រិត ខ្សែក្រវ៉ាត់ WBO តែប៉ុណ្ណោះ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ tmz