ការសម្លឹងមើល កញ្ចក់កុំព្យូទ័រពេញមួយថ្ងៃ អាចដាក់សម្ពាធជាខ្លាំង ទៅលើកែវភ្នែករបស់អ្នក។
ទាំងនេះ គឺជាគន្លឹ: ក្នុងការថែរក្សាភ្នែកអ្នកពី ភាពនឿយហត់ ដែលកើតមានជាមួយនឹង ការងារ
នៅក្នុង បន្ទប់ការិយាល័យរបស់អ្នក។

1-អនុញ្ញាតអោយ ភ្នែករបស់អ្នកមានពេលសម្រាក: ចូរប្រាកដថា អ្នកបានងាកចេញពីកញ្ចក់
កុំព្យូទ័រ រាល់១៥នាទីម្តង ប្រសិនបើអ្នកមិនអាចធ្វើបានច្រើនជាងនេះ ។ អ្នកអាចក្រលេកទៅ
មើល អ្វី ដែលនៅជិត ឬ នៅស្ថិតនៅឆ្ងាយពីអ្នក ដើម្បីជួយក្នុងការធ្វើលំហាត់ប្រាណដល់
ជម្រៅនៃ ញាណមើលឃើញរបស់អ្នក។ វាជាការប្រសើរ ក្នុងការសំលឹងមើលទៅខាងក្រៅ
បង្អួច នៅពេល ដែលអ្នកព្យាយាមផ្តោតកែវភ្នែករបស់អ្នក ទៅលើរបស់អ្វី ដែលនៅឆ្ងាយ។

2-ចូរចាំថា អ្នកត្រូវព្រិចភ្នែក: នៅពេលដែលអ្នក សម្លឹងមើលទៅលើកញ្ចក់អេក្រង់របស់ កុំព្យូទ័រ
នោះយើងហាក់នឹង ធ្វើការព្រិចភ្នែក ប្រហែលជាប្រាំដង តិចជាងពេលធម្មតា។ ការព្រិចភ្នែក
ហាក់ដូចជាសកម្មភាព មិនសំខាន់មួយ ប៉ុន្តែវាអាចនឹងផ្តល់នូវជាតិរំអិល ទៅលើគ្រាប់ភ្នែកដែល
អាចធ្វើអោយពួកវា ធ្វើការបានយ៉ាងរលូនល្អ។

3-ធ្វើលំហាត់ប្រាណ ចំពោះគ្រាប់ភ្នែក: វាអាចនឹងមើលទៅរាងឆ្គងបន្តិច ប៉ុន្តែវាពិតជាអាចជួយ
អ្នក បាន។ កន្លែងដែលមានភាពឯកជនសម្រាប់អ្នក ក្នុងការធ្វើវានោះ គឺនៅក្នុងបន្ទប់ទឹក។ អ្នក
អាច ចំណាយពេល ១នាទី ក្នុងការធ្វើចលនាបង្វិល, បញ្ឆៀង និង ព្រិចភ្នែកក្នុងរយៈពេលវែង
មួយ។

4-ដាក់ថ្នាំបន្តក់ភ្នែក : ជាពិសេសនៅក្នុងរដូវរងារ កែវភ្នែករបស់អ្នកគឺហាក់នឹងមាន សភាពស្ងួត
ជាង ពេលធម្មតា។ ដូចនេះ អ្នកគួរធ្វើការបន្តក់ថ្នាំដាក់ភ្នែក អោយបានពីរទៅបីដង ក្នុងមួយថ្ងៃ។

5- កែតម្រូវស្ថានភាព ការងាររបស់អ្នក ដោយដាក់អក្សរ ដែលអ្នកត្រូវមើល អោយស្ថិតចំ កម្រិត
កែវភ្នែករបស់អ្នកដែលអាចសំលឹងបាន ដោយអ្នកមិនត្រូវខំប្រឹងងើយឡើងលើឬ ចុះក្រោមពេក
នោះទេ។ កញ្ចក់អេក្រង់កុំព្យូរទ័រ គួរស្ថិតនៅអោយបានឆ្ងាយស្មើនឹង ចម្ងាយដៃរបស់អ្នក។ អ្នក
ត្រូវដាក់ខ្នង អោយនៅផ្អែកទៅនឹង កៅអីរបស់អ្នក។ ការអង្គុយក្នុងស្ថានភាពបានត្រឹម ត្រូវ ក៏
អាចជួយអ្នកក្នុងការ ការពារនូវអាការៈរោយក បានផងដែរ។

6-ចំណាយពេលសម្រាក នៅខាងក្រៅ ដោយធ្វើការដកដង្ហើមយកខ្យល់បរិសុទ្ធ: អ្នកអាចធ្វើការ
ទូរស័ព្ទទៅកាន់ មិត្តភក្តិ ដែលមិនបានជួបគ្នាមួយរយៈទៅហើយ ក្នុងរយៈពេលខ្លីមួយ ដើម្បីជួយ
អោយ ចរន្តឈាមរត់របស់អ្នក ដំណើរការបានល្អ។ សកម្មភាពក្នុងរយៈពេលខ្លីៗទាំងនេះ អាច
ផ្តល់នូវភាពអស្ចារ្យចំពោះរាងកាយ និង ផ្លូវចិត្ត ហើយថែមទាំងបានបន្ថែម ឥទ្ធិពលល្អ ទៅលើ
ស្ថានភាព កែវភ្នែកទាំងគូរបស់អ្នក បានផងដែរ។

7-ការទទួលទានអាហារ អោយមានតុល្យភាព ក៏បានផ្តល់ផលល្អ ចំពោះសុខភាពកែវភ្នែករបស់
អ្នក ដែរ។ អាហារទាំងនោះ រួមមានដូចជា៖ ស៊ុត, ការ៉ុត និង ប្រភេទស្ពៃក្តោបជាច្រើនប្រភេទ
និង ផ្លែបឺរ។ ប្រភេទអាហារទាំងនេះ គឺសំបូរទៅដោយ សារជាតិបំប៉នមានដូចជា lutein ដែល
ពិតជា មានភាពវិសេសវិសាលចំពោះកែវភ្នែកអ្នក។

8- ធ្វើការផឹកទឹកអោយបានច្រើន ក្នុងពេលមួយថ្ងៃៗ ជាពិសេស ប្រសិនបើអ្នកបានផឹក កាហ្វេ
នៅក្នុងពេលព្រឹក។ សារជាតិកាហ្វេអ៊ីន អាចធ្វើអោយគ្រាប់ភ្នែករបស់អ្នក ឡើងស្ងួតបាន។

9-សម្រាប់អ្នក ដែលត្រូវប្រើកុំព្យូទ័រយួរដៃ នៅផ្ទះ នោះអ្នកក៏អាចបង្កើតនូវ កន្លែងធ្វើការមួយ
ដោយ ដាក់តុ និង ស្ថានភាពដូចដែលបានរៀបរាប់មកពីខាងលើនេះដែរ។ វាជាការប្រសើរ
សម្រាប់អ្នកក្នុងការអង្គុយនៅលើកៅអីពូក ដែលមានកន្លែងតម្រេកខ្លួន ជាមួយនឹងការសម្រាក
បានដ៏ល្អ ប៉ុន្តែអ្នក មិនត្រូវស្ថិត ក្នុងស្ថានភាពបែបនេះ ច្រើនជាងរយៈពេលមួយម៉ោងនោះទេ
(វាអាចធ្វើអោយអ្នក រោយក) ។ ចូរប្រាកដថា អ្នកនឹងមិនធ្វើការងារ នៅក្នុងកន្លែង ងងឹតនោះ
ទេ។ ពន្លឺដែលជះចេញពីកញ្ចក់អេក្រង់ កុំព្យូទ័រ និង ភាពងងឹត អាចធ្វើអោយគ្រាប់ភ្នែកអ្នក ឆាប់
ចុករោយជាងពេលធម្មតា ៕

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល