CamNews

ចំណងស្នេហា ត្រីកោណ និងប្រពៃណី ធ្វើឲ្យស្ត្រីម្នាក់តូចចិត្ត ឈានដល់ ធ្វើអត្តឃាតចងក បញ្ចប់ជីវិត

ខេត្តរតនគិរីៈ ស្ត្រីម្នាក់ធ្វើអត្តឃាត ដោយចងកផ្តាច់ជីវិត ដោយខ្លួនឯងនៅត្រង់ ចំណុចចំការចន្ទី ស្ថិត នៅភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។ ហេតុការណ៍ភ្ញាក់ ផ្អើលនេះ កើតឡើង កាល​ពីវេលាម៉ោង១២និង១៧នាទីថ្ងៃត្រង់ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥។

បើតាមការអោយដឹង ពីសាច់ញាតិជនរង គ្រោះបានឲ្យដឹងថា ស្ត្រីដែលធ្វើ អត្តឃាតត្រូវ បានគេ ស្គាល់ឈ្មោះ ទិន ចម អាយុ៥០ឆ្នាំ ជនជាតិទំពួន មុខរបរធ្វើចំការ មានទីលំនៅភូមិជ្រី សង្កាត់យក្ខ ឡោម ក្រុងបានលុង ខេត្តរតនគិរី ជាស្ត្រីមេម៉ាយ ប្តីស្លាប់ចោល ៥ឆ្នាំមកហើយ សព្វថ្ងៃរស់នៅជាមួយ កូនចំនួន៣នាក់ ប្រុស១ ។

សាច់ញាតិជនរងគ្រោះបានបន្តទៀតថា មូលហេតុដែលធ្វើឲ្យ ស្ត្រីរងគ្រោះ សម្រេចចិត្តធ្វើអត្តឃាត ផ្តើម​ចេញពីរឿងរ៉ាវ ស្នេហា ត្រីកោណ ដែលបង្កឡើង ពីបុរសម្នាក់ឈ្មោះ សុក លឿ អាយុប្រមាណជាង​៤០ឆ្នាំ ជនជាតិទំពួនដូចគ្នា ដែលមានប្រពន្ធ និងកូនពេញបន្ទុក ហើយមក ភ្ជាប់ស្នេហ៍ ជាមួយស្ត្រីមេ​ម៉ាយ ដែលជាជនរងគ្រោះខាងលើរហូតដល់បានខ្លួនប្រាណ ហើយ ប្រពន្ធជនបង្កតាមទាន់ជាន់កែង កើត​ទុក្ខពុំសុខចិត្តធ្វើការផាក់ពិន័យ លើស្ត្រីរងគ្រោះ តាមប្រពៃណី ជនជាតិដើមភាគតិច រួមមានស្រា១​ពាង ជ្រូក៥ចាប់ (៥ក្បាល) និងលុយ១ពាន់ដុល្លារ ។ ក្រោយពីបាននិយាយរឿង សព្វគ្រប់ភាគីជនរងគ្រោះ ដោយមានសាច់ញាតិបងប្អូននិងកូនប្រុសស្រីទាំង៣ជួយអង្វរករសម្រួល ទៅលើប្រពន្ធជនបង្ក គេ​ក៏យល់ព្រមក្នុង តម្លៃលុយ១លាន១៥ម៉ឺនរៀល ស្រា១ពាង មាន់១ក្បាល ដើម្បីបញ្ចប់រឿង ប៉ុន្តែមិនដឹង​ហេតុអ្វី នៅវេលាម៉ោងខាងលើ បណ្តាលអោយស្ត្រី គិតខ្លីទៅធ្វើ អត្តឃាតចងកដោយក្រម៉ា ជាមួយ​មែកស្វាចន្ទី ដែលមានចំងាយប្រមាណ ១០០ម៉ែត្រ ពីខ្ទមចំការ របស់ខ្លួនស្លាប់បាត់បង់ជីវិតតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ដែលដឹកនាំដោយលោក ជាង ហឿង នាយរងប៉ុស្តិ៍រដ្ឋបាល សង្កាត់យក្ខឡោម ដឹកនាំកម្លាំងជំនាញចុះ ទៅដល់កន្លែងកើតហេតុធ្វើកោសល្យវិច្ច័យឃើញថា ស្ត្រីរងគ្រោះពិតជាធ្វើអត្តឃាត ដោយខ្លួនឯងពិត ប្រាកដមែន។ សាកសពសមត្ថកិច្ចបានប្រគល់ ឲ្យសាច់ញាតិ​​ធ្វើបុណ្យ តាមប្រពៃណីជនជាតិដើមភាគតិច៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល