នៅថ្ងៃទី៧កក្កដាតាមប្រតិទិនច័ន្ទគតិ រៀងរាល់ឆ្នាំ បុរសជនជាតិភាគតិចយី នៅខេត្ត
YunNan ប្រទេសចិន បបួលគ្នាទៅលេងក្នុងពិធីបុណ្យមួយដើម្បីបានស្ទាបសុដន់របស់
ស្រ្តីៗដែលមិនត្រូវគេហាមឃាត់អ្វីឡើយ ។
ខែកក្កដាតាមប្រតិទិនច័ន្ទគតិនៅប្រទេសចិនត្រូវបានហៅថាជាខែខ្មោចឃ្លាន
(Hungry Ghost)។ ចំពោះជនជាតិចិនជាច្រើន គិតថានេះជារយៈពេលសំណាងមិនល្អ
ដោយសារគេជឿថាខ្មោចនឹងត្រលប់មកឋានកណ្តាលវិញ នៅពេលទ្វារឋាននរកបើក
កាលពីដើមខែ ដល់ចុងខែ។
ក្នុងពេលដែលបរិស័ទសាសនាផ្សេងៗ រៀបចំរណ្តាប់បន់ស្រន់ ដើម្បីអញ្ជើញខ្មោចតែល
តោលគ្មានទីដៅ ជនជាតិភាគតិចនៅប្រទេសចិន មានរបៀបផ្សេងរបស់គេ។ គឺនៅថ្ងៃទី១៤
១៥ និង១៦ខែកក្កដាប្រតិទិនច័ន្ទគតិរៀងរាល់ឆ្នាំ បណ្តាស្រ្តី បុរស ដែលមិនទាន់មានប្តី
ប្រពន្ធ នឹងចេញទៅក្រៅដើម្បីចូលរួមបុណ្យស្ទាបសុដន់ (Monai Jie)។ នៅថ្ងៃនេះ បុរស
មាន សិទ្ធិស្ទាបសុដន់ស្រ្តីតាមសម្រួល។
រឿងព្រេងមួយបាននិយាយថា បុណ្យនេះចាប់ផ្តើមកាលពីសម័យរាជវង្ស Tuy (581 - 619) បុរសៗរបស់ជនជាតិយី ភាគច្រើនត្រូវបង្ខិតបង្ខំទៅបម្រើយោធា ហើយស្លាប់ក្នុងសង្គ្រាម។
បន្ទាប់មកគេចាប់ផ្តើមប្រារព្ធបុណ្យនៅថ្ងៃទី៧កក្កដាតាមប្រតិទិនច័ន្ទគតិដើម្បីបន់ស្រន់ឲ្យ
ព្រលឹងអ្នកដែលបានស្លាប់នោះបានស្ងប់។
តាមអ្នកចេះមន្តអាគមបានឲ្យដឹងថា ព្រលឹងអ្នកស្លាប់នេះនៅតែមិនអាចជួយសង្គ្រោះបាន
ឡើយ ពីព្រោះ មុនពេលស្លាប់ គេមិនទាន់បានស្ទាបសុដន់ស្រ្តីផង។ ដូច្នេះ គេបានសំណូម
ពរ ជ្រើសរើសស្រ្តី១០នាក់ ដែល �បរិសុទ្ធ ហើយមិនទាន់ត្រូវបុរសស្ទាបសុដន់� ដើម្បីឲ្យ
ស្រ្តីទាំងនេះទៅតាមដល់បរលោក។
ដូច្នេះ ដើម្បីចៀសកុំអោយគេជ្រើសរើសសំរាប់បូជា ស្រ្តីដល់អាយុ១៨ឆ្នាំទាំងអស់បានពឹង
បុរសក្នុងភូមិ ស្ទាបសុដន់ខ្លួន។ ទំនៀមទំលាប់នេះ បានផ្សាយបន្តបន្ទាប់ពីសម័យនេះ ទៅ
សម័យផ្សេងរហូតដល់ពេលបច្ចុប្បន្ន។
អត្ថន័យរបស់បុណ្យស្ទាបសុដន់
ប្រភព៖ xaluan .
ដោយ៖ មិនា .