ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ សម្រង់អត្ថបទសារព័ត៌មានក្នុងស្រុក ប្រទេសបារាំង ចេញផ្សាយអំឡុងថ្ងៃសុក្រ ម្សិលមិញនេះ អោយដឹងថា រដ្ឋាភិបាល ប្រទេស បារាំង បានបើកការ វាយប្រហារផ្លូវអាកាស កំទេច ទីតាំងប្រេង ISIS នៅក្នុងទីក្រុង Rappa ប្រទេសស៊ីរី ។

សារព័ត៌មានក្នុងស្រុក Le Figaro ក្រោយពីបានដកស្រង់ សម្តីរដ្ឋមន្រ្តីការពារជាតិ ប្រទេសបារាំង Jean-Yves Le Drian បានចុះផ្សាយអោយដឹងថា ខ្ញុំទើបតែទទួលបាន ព័ត៌មាន ចុងក្រោយពីការ វាយប្រហារកំទេច សរសៃឈាម ISIS (ទីតាំងប្រេង) នៅក្នុង ប្រទេស ស៊ីរី កាលពីយប់មិញ យប់ ថ្ងៃព្រហស្បត្តិ៍ ខណៈប្រតិបត្តិការយើងខ្ញុំ នឹងនៅតែបន្តការវាយប្រហារ ក្រោមរូបភាពនេះដដែល កំទេច ទីតាំងប្រេង ISIS ដែលជាសរសៃឈាម ប្រភពចំនូល ផ្ទាល់ តែម្តង។ រដ្ឋមន្រ្តីការពារជាតិ ប្រទេសបារាំង Jean-Yves Le Drian លើកឡើងយ៉ាងដូច្នេះ អំឡុងចុះទស្សនកិច្ចដោយផ្ទាល់ នៅ ឯមូលដ្ឋានយោធា ក្នុងប្រទេស Jordan ខណៈលោកគូសបញ្ជាក់ក្តែងៗអោយ ដឹងថា យន្តហោះ ចម្បាំង ២ គ្រឿងរបស់បារាំង ធន់ Mirage 2000 បានបើកការវាយប្រហារ ទាំង យប់ កំទេច ISIS ខណៈនេះគឺជាការវាយប្រហារ ដំបូងបំផុត ក្នុងទំព័រប្រវត្តិសាស្រ្តឆ្នាំថ្មី ឆ្នាំ ២០១៦ ។

របាយការណ៍ បន្ថែមអោយដឹងថា លុះ ព្រឹកឡើង ថ្ងៃបន្ទាប់ ព្រឹក ថ្ងៃសុក្រ យន្តហោះចម្បាំង ២ គ្រឿងបន្ថែមទៀត ធន់តែមួយ Mirage 2000 បានបន្តវាយប្រហារ ISIS រយៈពេល ៥ ម៉ោងពេញ នៅក្នុងតំបន់ Sinjar ប្រទេស អ៊ីរ៉ាក់ ។ គួរបញ្ជាក់ថា ចាប់តាំងពី ISIS ចេញមុខអះអាងថាខ្លួនគឺជា អ្នកនៅពីក្រោយការវាយប្រហារភារវកម្ម កក្រើកទីក្រុងប៉ារីស យប់ថ្ងៃសុក្រ ទី១៣វិច្ឆិកាឆ្នាំ២០១៥ កន្លងមកនោះ បារាំង ក្តៅស្លឹកត្រចៀក កាន់តែខ្លាំងឡើង ឈានទៅលូកដៃ វាយ ISISកាន់តែខ្លាំង ខ្លា និងបន្តការគាំទ្រ ដល់ការវាយប្រហារផ្លូវអាកាស ដល់កងកម្លាំង ប្រទេសអ៊ីរ៉ាក់ និងកងកម្លាំង នាំមុខ Kurdish ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថាចាប់តាំងពីមានការវាយប្រហារប្រឆាំង ISIS ពីសំណាក់ប្រទេសបារាំង នាដើមខែ កញ្ញា ឆ្នាំ ២០១៤ មកនោះ បារាំងបានវាយប្រហារ ISIS ច្រើនជាង ៣៨៨ លើក កំទេច ទីតាំង ISIS បាន ៧១១ ទីតាំង ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ិនហួរ