ភ្នំពេញ ៖ រឿងអំពើហិង្សាដ៏ រសើបរហូត មានផ្ទុះការតវ៉ា ពីសំណាក់ប្រជាពលរដ្ឋនៅ តំបន់ច្បារអំពៅ ទៅប្រមូលផ្ដុំមុខអធិការ ដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ពាក់ព័ន្ធនិងជន ជាតិវៀតណាមទាំង៧នាក់ ដេញវាយនិង កាប់ក្មេងប្រុសជនជាតិខ្មែរម្នាក់ បណ្ដាលឱ្យ រងរបួសធ្ងន់លើខ្នង ដេររហូតដល់៣៩ថ្នេរ នោះ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ជាបណ្ដោះអាសន្ន នៅល្ងាច ថ្ងៃទី០៣ ខែ កញ្ញា ឆ្នាំ២០១៤ ក្រោយពីតំណាងអយ្យការ សម្រេចធ្វើការចោទប្រកាន់ជនទាំង៧នាក់ នេះពីបទហិង្សា ដោយមានស្ថានទម្ងន់ទោស ។

គួររំលឹកថា ជនជាតិវៀតណាមទាំង៧ នាក់ ជាប្រភេទក្រុមក្មេងស្ទាវនិងក្មេងទំនើង ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងរាជ ធានីភ្នំពេញ កញ្ញា វ៉ា សក្ដា ធ្វើការសាកសួរ ពេញមួយថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៤ លុះ ល្ងាចឡើងថ្ងៃដដែលនោះ ក៏បានសម្រេច ចោទប្រកាន់ពួកគេទាំង៧នាក់ ពីបទហិង្សា មានស្ថានទម្ងន់ទោស រួចបន្ដបញ្ជូនសំណុំរឿង នេះទៅចៅក្រមស៊ើបសួរ ហើយចេញដីកា ឃុំខ្លួនតែម្ដង ។

ជនជាតិវៀតណាមទាំង៧នាក់បានរងការ ចោទប្រកាន់ពាក់ព័ន្ធទៅនឹងសកម្មភាពដេញ វាយនិងកាប់ក្មេងប្រុសអាយុ១៦ឆ្នាំនិងដាវ សាម៉ូរ៉ៃ ចំខ្នងពីក្រោយ បណ្ដាលឱ្យរយះដេរ រហូតដល់៣៩ថ្នេរ នៅក្នុងជម្លោះមួយដែល បានកើតឡើងកាលពីល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

ក្មេងប្រុសរងគ្រោះ ឈ្មោះកែវ សុខធារ៉ា អាយុ១៦ឆ្នាំ ត្រូវបានជនបង្កទាំង៧នាក់វាយ ចំក្បាល និងកាប់ចំស្មាខាងឆ្វេងបណ្ដាលឱ្យរង របួសធ្ងន់ រញហូរឈាមជោគដី ដេរ៣៩ថ្នេរ ដែលការបង្កអំពើហិង្សានេះ ព្រោះតែជន បង្កខឹងក្មេងប្រុសរងគ្រោះលេងទាត់បាល់ជា មួយក្រុមក្មេងដទៃទៀត ហើយចូលទៅ កន្លែងផឹកស៊ីរបស់ពួកគេ ។

ក្រោយមានអំពើហិង្សាខាងលើនេះកើត ឡើង ជនបង្កទាំង៧នាក់ បានរត់គេចខ្លួនចូល ទៅក្នុងបន្ទប់ជួល ប៉ុន្ដែត្រូវបានកម្លាំងសមត្ថ កិច្ចចុះ ទៅអន្ដរាគមន៍ ហើយតាមចាប់ពួកគេ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារ អំពៅ ដើម្បីធ្វើការសាកសួរ រួចកសាងសំណុំ រឿងបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំ ពេញ ចាត់ការបន្ដតាមផ្លូវច្បាប់ ។ ប៉ុន្ដែករណី នេះ ក្រោយពីកើតឡើងភ្លាម បានធ្វើឱ្យប្រជា ពលរដ្ឋ ជាជនជាតិខ្មែរ រស់នៅតំបន់ច្បារ អំពៅ បានផ្ទុះការតវ៉ា ហើយទៅប្រមូលផ្ដុំ នៅមុខអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ក្នុងគោលបំណងទាមទារ ឱ្យសមត្ថកិច្ចបញ្ជូនពួកគេទាំង៧នាក់នេះទៅកាន់តុលាការផ្ដន្ទា ទោសតាមផ្លូវច្បាប់ ។

ជាមួយគ្នានេះ នៅបណ្ដាញទំនាក់ទំនង សង្គម ហ្វេសប៊ុកវិញ ក៏មានការបង្ហោះនិង ធ្វើការរិះគន់យ៉ាងខ្លាំង ដោយពួកគេចោទនិង ប្រើពាក្យថា យួនវាយខ្មែរ ។ ដូច្នេះហើយ សូម្បីតែនាំខ្លួនជនសង្ស័យទាំងនេះ ទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌ និងពេលបញ្ជូន ខ្លួនទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ សមត្ថ កិច្ចខណ្ឌច្បារអំពៅបានប្រើកម្លាំងជាច្រើន នាក់ការពារសុវត្ថិភាព ខ្លាចប្រជាពលរដ្ឋ ផ្ទុះហិង្សាកាន់តែខ្លាំង ហើយនាំគ្នាសម្រុក ចូលវាយជនសង្ស័យទាំងនេះ ។ ម្យ៉ាងវិញ ទៀត ប្រជាពលរដ្ឋនិងអ្នកលេងហ្វេសប៊ុក ក៏បានរិះគន់ចំពោះសមត្ថកិច្ច ខណ្ឌច្បារអំពៅ ថា មិនបានគិតគូក្មេងប្រុស រងគ្រោះ ដែលរង របួសពោលមិនបានបញ្ជូន រូបគេទៅព្យា បាលរបួសជាមុនសិន បែរជាបញ្ជូនទៅកាន់ អធិការដ្ឋានខណ្ឌ រហូតដល់មានអង្គការសង្គម ស៊ីវិលយកជនរងគ្រោះទៅព្យាបាល ។

យ៉ាងណាក៏ដោយ បើទោះបីមានការរិះ គន់បែបនេះ ប៉ុន្ដែចុងក្រោយតុលាការរាជធានី ភ្នំពេញ បានផ្ដល់យុត្ដិធម៌ជូនក្មេងរងគ្រោះ ដោយធ្វើការចោទ ប្រកាន់និងឃុំខ្លួនពួកគេ ដាក់ពន្ធនាគារ រងចាំការកាត់ក្ដីនៅពេល ក្រោយ ។

សូមបញ្ជាក់ថា ជនសង្ស័យទាំង៧នាក់ ដែលជាជនជាតិវៀតណាម រួមមានទី១ ឈ្មោះ វន យ៉ាងដ អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួល កន្លែងកើតហេតុ មុខរបរជាងឈើ ទី២ឈ្មោះ ង្វៀង យ៉‌ាំងឌឿក អាយុ២០ឆ្នាំ មុខរបរជាង ធ្វើតុ ទី៣ ឈ្មោះង្វៀង យ៉‌ាំងង៉ា ហៅសុខ ឃីម អាយុ១៨ឆ្នាំ ទី៤ វន យ៉‌ាំងហុង អាយុ ២០ឆ្នាំ មុខរបរជាងឈើ ទី៥ឈ្មោះចាំង យ៉‌ាំងឡេ អាយុ១៨ឆ្នាំ មុខរបរជាងឈើ ទី៦ ឈ្មោះជាវ ថាន់ញឹក អាយុ១៨ឆ្នាំ មានមុខ របរជាសិស្ស និងទី៧ ឈ្មោះឡាំង ញឹកហ៊ី អាយុ២៣ឆ្នាំ មុខរបរជាងសំណង់ ហើយពួក គេទាំង៧នាក់រស់នៅផ្ទះជួលក្បែរៗគ្នា ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល