ប្រាក់បៀវត្សជាមូលដ្ឋានក្នុងមួយឆ្នាំដំបូងរបស់ CEO ថ្មី នៃក្រុមហ៊ុន Microsoft គឺ ១,២លានដុល្លារ
អាមេរិក ខ្ពស់ជាង ៧០% ធៀបនឹង Steve Ballmer កាលពីនៅកាន់តំណែងនេះ។ ប្រាក់រង្វាន់នានា និងភាគហ៊ុន នឹងជួយឱ្យ Satya Nadella រកបាន ១៨លានដុល្លារ។

យោងតាម WSJ ក្រុមហ៊ុន Microsoft នឹងផ្ដល់ប្រាក់បៀវត្សមូលដ្ឋាន ដល់ CEO Satya Nadella គឺ ១,២លានដុល្លារ ក្នុងមួយឆ្នាំ ច្រើនជាងដល់ទៅ ៧០% ធៀបនឹងអតីត CEO លោក Steve Ballmer។ ក្រៅពីនេះ តាមគោលនយោបាយរបស់ក្រុមហ៊ុន លោក Satya Nadella នឹងទទួលបានខ្ទង់ប្រាក់ជាច្រើនផ្សេងទៀត។

តាមរយៈគោលនយោបាយរបស់ Microsoft ប្រាក់រង្វាន់ប្រចាំឆ្នាំ មិនត្រូវឱ្យលើសពី ៣០០% នៃ
ប្រាក់ខែដែល CEO ថ្មីរូបនេះ ត្រូវទទួលបាន សម្រាប់ផ្នែកដែលនៅសល់នៃឆ្នាំ ២០១៤ និងឆ្នាំ
២០១៥ ។ ចំនួនភាគហ៊ុនជារង្វាន់ ដែល Nadella ទទួលបានសម្រាប់ឆ្នាំ ២០១៥ គឺប្រមាណជា ១៣,២លានដុល្លារ។ សរុបមក អគ្គនាយកប្រតិបត្តិថ្មី របស់ Microsoft ទទួលបាន ១៨លានដុល្លារ សម្រាប់ឆ្នាំដំបូងនៃការឡើងកាន់តំណែង។ ចំណែកអតីតអគ្គនាយកប្រតិបត្តិ Steve Ballmer ទទួលបានត្រឹមតែ ៦៣៣,០០០ដុល្លារ កាលពីឆ្នាំ ២០០០ សម្រាប់រយៈពេលដូចគ្នានេះ។

គិតមកដល់ថ្ងៃទី៣០ឧសភា ឆ្នាំ ២០១៤ ប្រាក់ចំណូលរបស់ Nadella នឹងឡើងដល់ ៧,៦៧លាន
ដុល្លារ ខណៈដែលអតីត CEO Ballmer បានត្រឹមតែ ១,២៦លានដុល្លារ។

អត្ថបទសំខាន់ៗ ៖

អ្នកយកព័ត៌មានជប៉ុន ទាក់ទាញបាតុករថៃ ដោយសម្រស់

ប្រទេសចិនតែមួយ របៀបទទួល ឆ្នាំថ្មីពីរ

កប់មនុស្សទាំងរស់ ជាទំនៀមទម្លាប់ នៃប្រជាជនគុយបា

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ techspot