ភ្នំពេញ៖ ឈុតសម្ដែង ក្នុងខ្សែភាពយន្តមួយ ថតឡើងដោយ ផលិតករខ្មែរ មានចំណងជើងថា "មាសសុទ្ធ" បានបង្កឲ្យមាន ការភ្ញាក់ផ្អើល ខណៈដែលតួសម្ដែង ក្នុងរឿងនេះ បានសម្ដែងខុសបច្ចេកទេស បណ្ដាលឲ្យ ធ្លាក់ពីលើផ្ទះ មកដល់ដី រងរបួសធ្ងន់គួរសម ប៊ិះបាក់កស្លាប់។

ខ្សែវីដេអូ មានរយៈពេលជាង១នាទី បានចែកចាយបន្តគ្នា ក្នុងបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក បានបង្ហាញពីសកម្មភាព ក្នុងការថតខ្សែ ភាពយន្តមួយ ដោយតួអង្គត្រូវ សម្ដែងដល់ឈុត បាញ់ប្រហារគ្នា នឹងមានអ្នកស្លាប់ និងអ្នករងរបួស ។ ប៉ុន្តែពេលតួសម្ដែងនោះ ត្រូវគ្រាប់កាំភ្លើង បានទម្លាក់ខ្លួនពីលើផ្ទះ ធ្លាក់មកដីដោយ មិនមានអ្វីនៅទ្រ ពីក្រោមឡើយ បណ្ដាលរងរបួសធ្ងន់ បែកថ្ងាសចេញឈាម ខណៈអ្នកដឹកនាំសម្ដែង មិននឹកស្មានថា ជាការពិតនោះទេ តែពេលតួសម្ដែង សន្លប់ឈឹង ទើបនាំគ្នារស់ទៅជួយលើក។

យ៉ាងណាមិញ ការធ្វេសប្រហែស ក្នុងពេលសម្ដែងរឿងនេះ អាចជាបទពិសោធន៍ និងមេរៀនមួយ សម្រាប់ផលិតករ ក៏ដូចជាអ្នកដឹកនាំរឿង នៅពេលសម្ដែង ឬថតរឿងអ្វីមួយ ដើម្បីឲ្យមាន ការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងមាន គ្រោះថ្នាក់ធ្ងន់ធ្ងរ កើតឡើង ជាយថាហេតុណាមួយ កើតឡើង ។

<object width="489" height="419" data="http://www.youtube.com/v/UW6N2DI3ZeA&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/UW6N2DI3ZeA&rel=1" /></object>

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល