(ព្រះសីហនុ)៖ កុមារីវ័យ ១២ឆ្នាំម្នាក់ បានលង់ទឹកជ្រោះនៅរមណីយដ្ឋានថ្មរូងស្លាប់បាត់បង់ជីវិត ដោយសារទៅលេងទឹកជាមួយអ្នក ភូមិមិនមានឪពុកម្តាយទៅជាមួយ។

លោកវរសេនីយ៍ត្រី ហួត ចាន់ធី អធិការនគរបាលស្រុកកំពង់សីលា បានឲ្យដឹងថា ហេតុការណ៍លង់ទឹកនេះ បានកើតឡើងនៅភូមិ ក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាលពីម៉ោង ១៖០០នាទីរសៀលថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៦។ ប្រភព ដដែលបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ ឡុច ដាវីន អាយុ ១២ឆ្នាំ រស់នៅក្នុងភូមិទួលកាបៅ ឃុំគគី ស្រុកកៀនស្វាយ ខេត្ត កណ្តាល។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោងខាងលើមានឡានទេសចរណ៍ប្រភេទសាំយ៉ុង១គ្រឿង មានគ្នាជាច្រើននាក់ ទៅកម្សាន្តនៅទឹកជ្រោះថ្មរូង។ ក្រោយមកក្មេងៗក៏នាំគ្នាចុះមុជទឹកលេងប្រលែងគ្នា បន្តិចក្រោយមក ក៏មានក្មេងម្នាក់ រត់មកប្រាប់ចា ស់ៗថា ក្មេងស្រីខាងលើលង់ទឹក ភ្លាមៗនោះ ក៏នាំគ្នាទៅជួយស្រង់ ដើម្បីសង្គ្រោះប៉ុន្តែក្មេងស្រីរូបនេះ បានដាច់ខ្យល់ស្លាប់បាត់ទៅ ហើយ ។

ដោយមិនអស់ចិត្ត ក៏នាំមកសង្គ្រោះនៅមន្ទីរពេទ្យប៉ុន្តែនៅមិនអាចជួយសង្គ្រោះបានដដែល។ គ្រូពេទ្យនៅមណ្ឌលសុខភាព តក្កវិត ស្រុកកំពង់សីលា ខេត្តព្រះសីហនុបានបញ្ជាក់ថា ក្រុមគ្រូពេទ្យមិនអាចសង្គ្រោះជីវិតកុមារីរូបនោះបានទេ ដោយសារតែនាង បានដាច់ ខ្យល់ស្លាប់បាត់បង់ជីវិតមុនពេលបញ្ជូនមកដល់មណ្ឌលសុខភាព។ ជាមួយគ្នានេះ អាជ្ញាធរស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានអំ ពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងចូលទៅកម្សាន្តនៅរមណីយដ្ឋានថ្មរូង កុំធ្វេសប្រហែសបណ្តោយកូនចៅ តូចៗឲ្យលេងទឹកដោយម្នាក់ឯង ជៀសវាងមានគ្រោះថ្នាក់ដោយយថាហេតុ ណាមួយនិងកើតឡើង៕

.jpg

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី