CamNews

តុលាការ​កំពូល​កាត់​ទោស​អតីត​ផ្កាយ​២យោធា​​ ចាន់​ ឫទ្ធី​ឌី​ និងគូកន​ ពាក់ព័ន្ធ​គ្រឿង​ញៀន​ជិត​៥

(ភ្នំពេញ​)៖​ តុលាការ​កំពូល​ នៅ​ព្រឹក​ថ្ងៃ​ទី​៦​ ខែ​មិថុនា​​ ឆ្នាំ​២០១៦​ ខាង​មុខ​នេះ​ នឹង​បើក​សវនាការ​សំណុំរឿង​អតីត​ផ្កាយ​២យោធា​ ចាន់​ ឫទ្ធី​ឌី​ និង​គូកន​ម្នាក់​ទៀត​ ពាក់​ព័ន្ធ​ករណី​ជួញ​ដូរ​គ្រឿង​ញៀន​ជិត​៥គីឡូ​ក្រាម​ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​តុលាការ​កំពូល​។

ប្រភព​ព័ត៌មាន​​បន្ត​ថា​ អតីត​ផ្កាយ​២យោធា​ ចាន់​ ឫទ្ធី​ឌី​ និង​ គូកន​ឈ្មោះ​ ឌៀប​ ស៊ុន​ឡាយ​ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​ សាលាឧទ្ធរណ៍​ ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​២០ឆ្នាំ​ ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ប្រព្រឹត្ត​នៅចំណុច​ផ្ទុះ​លេខ​44Eo ផ្លូវ​លំ​ ភូមិ​អូរ​អណ្ដូង​ទី​១​ សង្កាត់​ព្រែក​ប្រា​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​២៤​ ខែ​សីហា​ ឆ្នាំ​២០១២​ ។ ប៉ុន្តែ​សាលដីកា​នេះ​ ត្រូវ​បាន​ជនជាប់ចោទប្តឹង​​សាទុក្ខ​មក​តុលាការ​កំពូល​។

គួរ​បញ្ជាក់​ថា​ អតីត​​ផ្កាយ​២​យោធា​ ចាន់ ប្ញ​ទ្ឋី​ឌី ដែល​គេ​ស្គាល់​ថា​ ជា​ថៅកែ​ភោជនីយដ្ឋាន​រស្មី​បឹង​កេងកង និង​ ​ឈ្មោះ ឌៀប ស៊ុន​ឡាយ ជា​ម្ចាស់​សំអាងការ​រតនា​ពេជ្រ ត្រូវ​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី២៤​ និង២៦ ខែ​សីហា ឆ្នាំ​២០១២។

ក្នុង​ប្រតិបត្តិការ​នេះ​ សមត្ថកិច្ច​​ដកហូត​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន​២០​សុង ទម្ងន់​៣៧១៩,៥​ក្រាម និង​ប្រភេទ​ម៉ា​ទឹកកក ចំនួន​៩៨៩,៩​ក្រាម រថយន្ត​៤​គ្រឿង ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​០១​គ្រឿង និង​សម្ភារ​មួយចំនួនទៀត ទុក​ជា​វត្ថុ​តាង​៕​

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី