CamNews

"ភារវកម្ម?" បុរសម្នាក់ ព្យាយាមទម្លាក់យន្តហោះ ដោយបើកទ្វារ យន្តហោះ ពេលកំពុង បើកបរ លើអាកាស

ព័ត៌មានអន្តរជាតិ ៖ អ្នកដំណើរម្នាក់ ពីយន្តហោះក្រុមហ៊ុនអាកាសចរណ៍ Lufthansa ដែលកំពុងតែ ធ្វើដំណើរពីទីក្រុង Frankfurt ទៅកាន់ទីក្រុង Belgrade កាល  ពីថ្ងៃ អាទិត្យនោះ ត្រូវបានចាប់ឃាត់ ខ្លួន ខណៈលោកព្យាយាមបើកទ្វារយន្តហោះពេលកំពុងតែបើកបរ និង គម្រាមធ្វើអោយយន្តហោះ ធ្លាក់ចុះជាដើម ។

វាយដំ ទ្វារ បន្ទប់អ្នកបើកបរ បុរសដែលជាអ្នកដំណើររូបនេះ គគ្លើនជាខ្លាំង  ពោលលោកគម្រាមធ្វើ អោយយន្តហោះធ្លាក់ចុះ ខណៈពេលដែលយន្តហោះកំពុងតែ សំកាំង  ខ្លួន លើអាកាស នាទឹកដីប្រ ទេស Austria ។ ទន្ទឹមនឹងចេតនា ព្យាយាមបើកទ្វារយន្តហោះ ពេលកំពុងតែ បើកបរ លោកធ្វើមិន បានសម្រេចនោះទេ ខណៈក្រុមអ្នកដំណើរផ្សេង   ទៀត ក៏ដូចជា  សមាជិក សហសេវិកបាននាំគ្នា បញ្ឈប់សកម្មភាពបុរសរូបនេះ ។ លោក Andreas Bartels   អ្នកនាំពាក្យអោយក្រុមហ៊ុនអាកាសចរ Lufthansa អោយដឹងថា អ្នកដំណើរម្នាក់ ព្យាយាម ស្តែងចេញ   នូវចេតនា គម្រាមគំហែងដល់យន្ត ហោះតាមរយៈការបើកទ្វារយន្តហោះ ប៉ុន្តែ ត្រូវបានបញ្ឈប់ដោយ    ក្រុមការងារ​សហសេវិក និងអ្នក ដំណើរផ្សេងទៀត​។

ជាលទ្ធផល និងជាសំណាងល្អ យន្តហោះជើងហោះហើរ 1406 បានចុះចតនៅគោលដៅដែលបាន គ្រោងទុកទីក្រុង Belgrade ខណៈបុរសជាអ្នកបង្កហេតុត្រូវបាន ចាប់ ឃាត់ខ្លួន និងបញ្ជូនទៅកាន់ ភ្នាក់ងារមានសមត្ថកិច្ច ។ បច្ចុប្បន្នភាព បេក្ខភាព អ្នកដំណើរ ដែល គគ្លើនរូបនេះ កំពុងតែស្ថិតនៅ មន្ទីរឃុំខ្លួនហោចណាស់ ៤៨ម៉ោង មុននឹងប្រឈមចំពោះ ចំពោះការកាត់ទោស នេះបើយោងតាម សម្តីព្រះរាជអាជ្ញា ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ