CamNews

ស្វែង សុជាតា ធ្លាក់ខ្លួនវេទនា ដោយសារជំងឺ ដង្ហើយស្វែងរកជំនួយ

ភ្នំពេញ៖ អ្នកនាង ស្វែង សុជាតា គឺជាតារាស្រីមួយដួង ដែលមានភាពលេចធ្លោក្នុងការសម្តែងជាតួកាចឆ្នាស់ឆ្នើមឈ្នានីសលេចធ្លោជាងគេ ក្នុងចំណោមតារាឆ្នាស់ ពេលនេះបានធ្លាក់ខ្លួនឈឺ និងរស់នៅលំបាកវេទនាក្នុងបន្ទប់តូច មានជីវភាពខ្វះខាត កំពុងតែដង្ហើយស្វែងរកជំនួយ ពីសប្បុរសជន។

អស់រយៈពេលជាច្រើនឆ្នាំហើយ ដែលទស្សនិកជនធ្លាប់បានទស្សនា ការសម្តែងជាតួកាចឈ្នានីស ដែលសមជាងគេប្រចាំប្រទេសយើង គឺអ្នកមេម៉ាយអ្នកនាង ស្វែង សុជាតា ហើយកាលពីប៉ុន្មានឆ្នាំមុននេះ ទស្សនិកជនធ្លាប់ឃើញតារារូបនេះ រស់នៅជាមួយជីវភាពធូរធារ គួរសម មានលុយឡាន ផ្ទះ រស់នៅមិនលំបាកទេ ។ តែបន្ទាប់ពីអ្នកនាងបានធ្លាក់ខ្លួន ឈឺជាទម្ងន់មកអ្វីៗគ្រប់យ៉ាង បានកែប្រែប្រៀបដូចជាបាតដៃនិងខ្នងដៃ ដោយពេលបច្ចុប្បន្ននេះ អ្នកនាងបានធ្លាក់ខ្លួន រស់នៅលំបាកវេទនាគ្មានលុយចាយ ដង្ហើយស្វែងរកជំនួយពីសប្បុរសជន ។

នៅថ្ងៃម្សិលមិញនេះ តារាទឹកភ្នែក កញ្ញា លី ច័ន្ទសីហា និងឪពុករបស់នាងបានចុះ ទៅដល់ផ្ទះរបស់តារាសម្តែងជើងចាស់ អ្នកនាង ស្វែង សុជាតា ដើម្បីពាំនាំថវិការផ្ទាល់ខ្លួនមួយចំនួន ទៅអោយអ្នកនាង ដើម្បីជាការសម្រាល ការលំបាកបានមួយគ្រា ។ នៅក្នុងសារខ្លីនោះដែល លោក លី សុខជន ដែលជាឪពុករបស់តារាទឹកភ្នែក កញ្ញា លី ច័ន្ទសីហា ក៏បានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួន អាណិតអាសូរទៅដល់អ្នកនាង ស្វែងសុជាតាផងដែរថា “ឥឡូវអ្នកនាង(ស្វែង សុជាតា) ធ្លាក់ខ្លួនក្រតោកយ៉ាក ដោយសារជំងឺប្រចាំកាយ គួរឲ្យអាសូរ ខ្ញុំនិងសីហា ជួបស្ទើរតែទប់ទឹកភ្នែកមិនបាន មិននឹកស្មានថាគាត់ធ្លាក់ខ្លួនដល់ថ្នាក់ហ្នឹងសោះ…” ។

ទាក់ទងទៅនិងការលើកឡើងរបស់ លោក លី សុខជន នេះ គេហទំព័រកម្សាន្ត Looking TODAY បានទាក់ទងទៅតារា សម្តែងតួឆ្នាស់អ្នកនាង ស្វែង សុជាតា សាកសួរបន្ថែមទៅលើជីវភាពផ្ទាល់ខ្លួន របស់អ្នកនាងក៏ដូចជាការលំបាកប្រចាំថ្ងៃ ដើម្បីផ្សព្វផ្សាយជូនដល់អ្នកគាំទ្រអ្នកនាង ប៉ុន្តែទូរសព្ទទៅអ្នកនាងចូល ដល់ទៅ២ដង តែគ្មានអ្នកណាទទួលទូរសព្ទ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល