CamNews

លោក អូបាម៉ា និងក្រុមគ្រួសារសម្ងំរស់​នៅយ៉ាង​សុខសាន្ត ខណៈ​រដ្ឋបាល​​ថ្មីអាមេរិក​​កំពុងប្រឈមមុខ នឹងបញ្ហា

(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតី​​អាមេរិក លោក បារ៉ាក់ អូបាម៉ា និងភរិយាលោកស្រី មីឈែល អូបាម៉ា កំពុងកសាងជីវិតថ្មី ព្រមទាំងស្វែងរកភាពរីករាយនៅក្នុងជីវិតជាឯកជន ខណៈសហរដ្ឋអាមេរិកកំពុងជួប​ប្រទះនឹងបញ្ហានយោបាយទាំងផ្ទៃក្នុង និងអន្តរជាតិព្រមទាំងភាពចម្រូងចម្រាស់​ដោយសារតែបទ​បញ្ជា​ប្រធានាធិបតី​របស់​ លោក ដូណាល់ ត្រាំ ​ជាពិសេសនោះ​គឺការហាមឃាត់ជា​បណ្ដោះអសន្ននូវប្រជាជនមកពី​បណ្ដាប្រទេស​មូស្លីម​ភាគច្រើន​ចំនួន ០៧ ចូលជាន់ទឹកដីអាមេរិក។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ​គេហទំព័រ Travel and Leisure កាលពីដើមខែកុម្ភៈនេះ។

លោក បារ៉ាក់ អូបាម៉ា បានធ្វើដំណើរ​ទៅកាន់តំបន់​ជាច្រើន​នៅលើ​ពិភពលោក ក្នុងរយៈពេលពីរ អាណត្តិ​ជា​ប្រធានាធិបតី​អាមេរិក ក៏ប៉ុន្តែការ​ធ្វើដំណើរ​កម្សាន្តវិស្សមកាលរបស់លោក ​នៅពេលនេះគឺជាពេល​វេលា​សម្រាក​មួយដ៏សំខាន់​ក្នុងជីវិត​ឯកជន ក្រោយពីលោកបានប្រគល់សេតវិមានទៅឱ្យលោក ដូណាល់ ត្រាំ ជាអ្នកគ្រប់គ្រងបន្ត។ លោក អូបាម៉ា និង​ភរិយាបានទៅលេងកោះ British Virgin Islands កាលពីសប្តាហ៍​មុនជាមួយមិត្តភក្តិ និងមានគំរោងរីករាយ​ជាច្រើន​ទៀតជាមួយក្រុមគ្រួសារ។

ដោយឡែកពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក​ដែលគ្មានលោក អូបាម៉ា កំពុង​ប្រឈមមុខ​នឹង​ភាពចម្រូង​ចម្រាស់ បណ្ដាលមកពី​ការចេញបទ​បញ្ជាពី​សំណាក់ប្រធានាធិបតី​អាមេរិកថ្មី ស្ដីពី​ជនភៀសខ្លួន ដែលត្រូវបាន​តុលាការកំពូល​ជំទាស់ រីឯក្រសួង​យុត្តិធម៌​អាមេរិកអះអាងថា ជាការអនុត្តន៍ដោយស្របច្បាប់​នៃ​អំណាច​ប្រធានាធិបតី ហើយវាក៏មិនមែនមានគោលដៅតែទៅ​លើ​ជនមូស្លីមនោះដែរក៏ប៉ុន្តែដើម្បី​បុព្វហេតុ​សន្តិសុខជាតិ។ ដូច្នេះបទបញ្ជានេះ ឡើងវិញគួរតែត្រូវដាក់ឱ្យអនុវត្តន៍។

គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះដែរ (ម៉ោងនៅក្នុងទីក្រុងវ៉ាស៊ីនតោន) សវនាការស្ដាប់មួយនឹងត្រូវធ្វើឡើង ដើម្បីកំណត់ថាតើគួរតែគំាទ្រ ឬក៏ជំទាស់នឹងបទបញ្ជាប្រធានាធិបតីនេះ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី