(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការងារ និងភាគីពាក់ព័ន្ធ បានឱ្យដឹងថា ការបោះឆ្នោត សម្រេចលើ ការដំឡើងប្រាក់ឈ្នួល ដល់កម្មករ ឆ្នាំ២០១៧ នឹងត្រូវធ្វើឡើង នៅម៉ោង៣៖០០រសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦នេះ បន្ទាប់ពីក្រុមការងារត្រីភាគីបានកំណត់តួលេខ ថ្មីចំនួន៣ កាលពីម្សិលមិញ ។

តួលេខថ្មី សម្រាប់ការបោះឆ្នោតនៅថ្ងៃនេះ រួមមាន ១៧១ដុល្លារ បានស្នើដោយក្រុមសហជីព, ១៤៨ដុល្លារ បានស្នើដោយរាជរដ្ឋាភិបាល កម្ពុជា និង ១៤៧ដុល្លារទៀត ស្នើដោយភាគីនិយោជក។

កម្មករ និយោជិតដែលបម្រើការនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង កំពុងតែរង់ចាំដំណឹងប្រាក់ឈ្នួលថ្មីរបស់ពួកគេ សម្រាប់ឆ្នាំ២០១៧ ដើម្បីទុកជាកាដូ សម្រាប់បុណ្យភ្ជុំបិណ្ឌ។

សូមជំរាបថារាជរដ្ឋភិបាលកម្ពុជា បានដាក់គោលនយោបាយដំឡើងប្រាក់ឈ្នួលអប្បបរមា ដល់កម្មករ និយោជិតផ្នែកវាយនភ័ណកាត់ដេរ សំម្លៀកបំពាក់ និងផលិតស្បែកជើងរៀងរាល់ឆ្នាំ ហើយប្រាក់ឈ្នួលអប្បបរមា របស់កម្មករកម្ពុជា នៅឆ្នាំ២០១៦នេះ បានកើនឡើងពី ១២៧ដុល្លារ ដល់១៤០ដុល្លារក្នុងមួយខែ ដោយមិនរាប់បញ្ចូលប្រាក់ អត្ថប្រយោជន៍រួមទាំងប្រាក់បន្ថែមផ្សេងទៀត៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី