គ្រួសារមួយដែលបានរៀបគម្រោង ទិញរថក្រោះរហូតដល់ ៨០គ្រឿង យកមកដាក់ក្នុងឃ្លាំង
ឯកជនរបស់ខ្លួន វាហាក់ដូចជាមានបំណងនឹងបំបែករដ្ឋ ប៉ុន្ដែ ជាងម៉ាស៊ីនជនជាតិអង់គ្លេស រួម
នឹងប្រពន្ធរបស់ខ្លួន បានប្រមូលទិញរថក្រោះ គឺដើម្បីទុកជាអនុស្សាវរិយ។

លោក Andrew Baker ដែលជាជាងម៉ាស៊ីនម្នាក់ រួមនិងប្រពន្ធ បានប្រមូលទិញរថក្រោះក្នុង
រយៈពេល ២០ ឆ្នាំ មកដល់ពេលនេះ ពួកគេគឺជាម្ចាស់នៃរក្រោះចំនួន ៨០គ្រឿង។ រថក្រោះ
ទាំងនេះ ត្រូវបានដាក់នៅក្នុងឃ្លាំងរបស់គ្រួសារ នៅតំបន់ Dunchurch, Warwickshire ប្រទេស
អង់គ្លេស។

លោក Andrew Baker និងភរិយា អ្នកស្រី Sally មិនត្រឹមតែ លោក Andrew Baker និងភរិយា
អ្នកស្រី Sally ប៉ុណ្ណោះទេ សូម្បីតែកូនៗ គឺ Lawrence អាយុ ១៦ឆ្នាំ និង Christian អាយុ ១៥ឆ្នាំ ក៏មានអារម្មណ៍រំភើបជាមួយនឹងការធ្វើជាម្ចាស់នៃរថក្រោះ Streaker ប្រភេទកម្របំផុតផងដែរ។

លោក Baker ថ្លែងថា ៖ “រថក្រោះស្ទើរតែទាំងអស់ គឺជាប្រភេទទំនើបរបស់កងទ័ពអង់គ្លេស ក៏
ប៉ុន្ដែក៏មានរថក្រោះដែលបានមកពីជំនាន់សង្គ្រាមលោកលើកទីពីរ ដែលមានកាំភ្លើងយន្ដ នៅ
ចំពីខាងលើក្បាល”។

“យើងកំពុងកាន់កាប់កម្រងរថក្រោះដ៏កម្រមួយ។ នេះគឺជាកន្លែងតែមួយគត់ក្នុងលោក ដែល
មានរថក្រោះស្រឡាយ CVRT (រថក្រោះទាំង ១០គ្រឿងដែលត្រូវបានផលិតនៅ Coventry)
គ្រប់ចំនួន”។

តម្លៃរបស់បណ្ដារថក្រោះនេះ អាស្រ័យទៅលើស្ថានភាព និងសេរីរបស់វា។ រថក្រោះនិមួយៗ
មានតម្លៃចាប់ពី ១០,០០០ ដល់ ១០០,០០០ ផោន (ប្រហែលពី ១៥,០០០ ទៅ ១៥០,០០០
ដុល្លារ)។

លោក Andrew Baker បានឱ្យដឹងថា កាលពីទើបទិញមក រថក្រោះស្ទើរតែទាំងអស់ មានការ
ខូចខាតធ្ងន់ធ្ងរ ហើយមានរថក្រោះខ្លះ ត្រូវបានដោះជាចំណែកៗ។ ដោយសារលោក មាន
ជំនាញខាងម៉ាស៊ីន ដូច្នេះលោកក៏បានជួសជុល ឬផ្គុំវាឡើងវិញ។

ប្រពន្ធរបស់លោក Andrew Baker គឺអ្នកស្រី Sally ក៏ជាអ្នកចូលចិត្តរថក្រោះ។

លោក Andrew Baker បានសរសើរប្រពន្ធរបស់គាត់ថា ៖ “នាងបានចូលរួមធ្វើជំនួញ និងជួយ
រៀបចំកម្មវិធីតាំងពិពណ៌ ហើយនាងក៏ជាអ្នកបើកបររថក្រោះទាំងនេះ”៕

ដោយ ៖ តារា
ប្រភព ៖ coventrytelegraph