ភ្នំពេញ៖ តារាសម្ដែង និងជាតារាចម្រៀងយ៉េៗ ចូលចិត្តតែងខ្លួន បែបនារីសម័យថ្មី កញ្ញា ញឹម ចាន់ថន កាលពីកន្លងទៅមហាជន ធ្លាប់បានដឹងហើយព្រោះ នាងធ្លាប់បានចេញមុខ ប្រកាសជាសាធរណៈថា មួយជីវិតនៅក្នុងជាតិនេះ នាងមិនយកប្តី ដែលមានអាយុក្មេងជាងខ្លួនឡើយ បើទោះបីជាខ្លួន ត្រូវនៅលីវ រហូតដល់ចាស់ជរាក្ដី។

ការប្រកាស បើកចំហពីសំណាក់ ញឹម ចាន់ថន បែបនេះ បានធ្វើឲ្យបុរសៗជាច្រើនមានការខកបំណង ព្រោះតែមិនអាចបន្ត ក្តីស្រមៃដោយសារអាយុតិចជាងនាង។ ប៉ុន្តែវាក៏ជាឱកាសល្អ សម្រាប់បុរសៗ ដែលមានអាយុលើសនាង ខណៈសញ្ញាភ្លើងខៀវ ត្រូវបានបង្ហាញឡើងសម្រាប់បើកផ្លូវដល់អ្នក ដែលកំពុងមានបំណងប្រាថ្នាថ្នាក់ចង់បានចិត្តកាយ កញ្ញា ញឹម ចាន់ថន ធ្វើគូគ្រង ទៅថ្ងៃអនាគត។

ផ្តល់សម្ភាសន៍ ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ តារាចម្រៀង ញឹម ចាន់ ថន បានប្រាប់ដោយភាពក្លាហានថា រហូតមកដល់ពេលនេះ នាងនៅមិនទាន់សម្រេចជ្រើសយកបុរសណាម្នាក់ ធ្វើជាម្ចាស់ចិត្ត នៅឡើយទេ ព្រោះមិនទុកចិត្តប្រុសៗ។ ម្យ៉ាងទៀត ក៏មិនចង់យកអារម្មណ៍ ទៅច្របូកច្របល់ ជាមួយរឿងអត់បាន ការមួយនេះដែរ ដោយហេតុថា អ្នកខ្លះស្រលាញ់ហើយ គ្រាន់តែលក្ខណៈលេងសើច ដូច្នេះគឺពុំត្រូវការស្នេហា បែបនេះទេ។

តារាស្រីវ័យរាងជ្រេបន្តិច កញ្ញា ញឹម ចាន់ថន បាននិយាយទៀតថា «រឿងដែលសំខាន់សម្រាប់ខ្ញុំពេលនេះ គឺចង់រស់នៅក្បែរអ្នកម្តាយ មានគុណមើលថែរក្សា តបស្នងសងគុណគាត់ច្រើន ជាងការមានប្តី។ ខ្ញុំមិនដែលធ្លាប់មានអារម្មណ៍ភ័យព្រួយ រឿងអត់មានប្តីនេះទេ ព្រោះជីវិតខ្ញុំពេលនេះ ត្រូវការសំខាន់បំផុត នោះគឺអ្នកម្តាយ តែម្នាក់គត់..»។

ស្រីស្រស់ ញឹម ចាន់ថន បានបញ្ចាក់ថា សព្វថ្ងៃមិនខ្វះទេ អ្នកតាមស្រលាញ់ក្នុងនោះ មានអ្នកខ្លះចង់បោះទុនជួយឧបត្ថម្ភទៀតផង ប៉ុន្តែនាងមិនខ្វល់ ពីទ្រព្យសម្បត្តិទាំងអស់នោះឡើយ ព្រោះខ្លាចជាប់អន្ទាក់ ប្រុសព្រាន។

កញ្ញា ញឹម ចាន់ថន បានបន្ថែមថា មិនទាន់ដល់ពេល ដែលនាងត្រូវសម្រេចជ្រើសយក គូអនាគតទេ។ ប៉ុន្តែក៏មិនប្រាដកថា ខ្លួននាងមិនយកប្តី រហូតមួយជីវិតទេ ពោលគឺទុកឲ្យពេលវេលា ជាអ្នកកំណត់ឲ្យទៅចុះ បើសិនជាបានជួបបុរសណាម្នាក់ ដែលល្អចេះស្រលាញ់ ឪពុកម្តាយ និង បងប្អូននាងហើយអាចមើលថែរក្សាគ្នា ទៅថ្ងៃអនាគត គឺនាងនឹងពិចារណា ទទួលយកស្នេហ៍នេះ។

យ៉ាងណាក៏ដោយ បើទោះជាការងារសិល្បៈ របស់តារាចម្រៀងកញ្ញា ញឹម ចាន់ថន សព្វថ្ងៃហាក់មិនសូវ លេចធ្លោដូចកាលពី៤ ឬ៥ឆ្នាំមុនក៏ពិតមែន តែគេសង្កេតឃើញថា តារាចាស់វស្សា ញឹម ចាន់ថន ដូចជាមិនសូវពិបាកចិត្ត នឹងរឿងស្នេហា ឬលុយកាក់នោះឡើយ ខណៈភាពហ៊ឺហារឡូយឆាយរបស់នាង នៅតែបន្តមានភាពលេចធ្លាខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ។ ដូច្នេះ នេះជាក្តីសង្ឃឹម របស់កញ្ញា ញឹម ចាន់ថន ដែលអាចពិចារណា ដើម្បីបើកបេះដូងទទួលយកស្នេហ៍ថ្មី ជួបបុរសដែលស្មោះត្រង់ ស្រលាញ់ដោយភក្តីភាព ចំពោះនាង៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល