LIVERPOOL៖ អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool លោក Jurgen Klopp ជឿជាក់ថាក្រុមរបស់លោកនឹងត្រូវបន្តកែលម្អដើម្បីប្រកួតប្រជែង នារដូវកាលក្រោយ បន្ទាប់ពីលើកពាន Premier League ។

ហង្សក្រហម បានលើកពាននេះ កាលពីខែមុន ប៉ុន្តែទើបនឹងលើកពាន បន្ទាប់ពីឈ្នះ ៥-៣ លើ Chelsea កាលពីថ្ងៃពុធ (២២ កក្កដា) ។

Chelsea បានពង្រឹងរួចហើយនៅមុនរដូវកាលក្រោយ ជាមួយនឹងការចុះហត្ថលេខាលើកីឡាករ Timo Werner និង Hakim Ziyech ។

ការណ៍នេះ លោក Klopp ក៏រំពឹងផងដែរថាក្រុម Manchester City និង Manchester United នឹងជួយពង្រឹងក្រុមរបស់ពួកគេរៀងៗខ្លួន។

ប៉ុន្តែគ្រូបង្វឹកអាឡឺម៉ង់រូបនេះ ជឿជាក់ថា នៅតែមានភាពប្រសើរឡើងសម្រាប់កីឡាករ របស់គាត់ក្នុងការងារបន្ទាប់ទៀត នៅរដូវកាលក្រោយ ទោះបីជាគាត់ក្លាយជាម្ចាស់ជើងឯកអង់គ្លេសអឺរ៉ុប និងពិភពលោកក្នុងរយៈពេល ១៤ ខែកន្លងមកនេះក្តី។

យើងមិនគួរបញ្ឈប់ត្រឹមនេះទេ យើងគួរតែខិតខំបន្តទៀត ។“ យើងមានឱកាសដើម្បីបោះជំហានមួយជំហានទៀត ប៉ុន្តែយើងត្រូវខិតខំបន្ត ពីព្រោះក្រុមផ្សេងទៀតគេ មិនមែនដេកលក់ទេ។ Klopp បានសង្កត់ធ្ងន់ថា"ក្រុមតោខៀវ Chelsea គឺជាក្រុម ដែលមានទេពកោសល្យ។ យើងត្រូវខំប្រឹង ដើម្បីនាំយកជ័យជម្នះគ្រប់យ៉ាង នៅលើទីលានដូច នៅរាត្រីនេះ៕

ប្រែសម្រួល៖ ផាន់ណា

ប្រភព: Channel News Asia