ភ្នំពេញៈ តារាសម្តែងធ្លាប់មាន ភាពលេចធ្លោ និងទទួលបានការគាំទ្រ លោតខ្លាំងគួរសម កញ្ញា មាស សម្ផស្ស មួយរយៈចុងក្រោយនេះ ហាក់មានភាពឃ្លាតឆ្ងាយ ពីវិថីសិល្បៈ ក៏ដោយ ប៉ុន្តែសម្រាប់នាង នៅតែព្យាយាមបង្ហាញពីសកម្មភាព ក្នុងជីវិតក្រៅរង្វង់សិល្បៈ បង្អួតទស្សនិកជន និងអ្នកគាំទ្រនាង មិនដែលដាច់ទេ ។ ថ្មីៗនេះ ស្រីស្អាត មាស សម្ផស្ស បានបង្ហាញរូបថតសិ្នទ្ធស្នាល ផ្អែមល្ហែមជាមួយ សង្សារ សំណព្វនៅពេញបណ្តាញ ទំនាក់ទំនងសង្គម Facebook ក្នុងថ្ងៃខួបកំណើត របស់នាង ។

តារាសម្តែងស្រីស្រស់ សម្រស់ល្អឆើត កញ្ញា មាស សម្ផស្ស បានបង្ហាញភាពស្និទ្ធស្នាល ដោយបើក ចំហរជាមួយគូស្នេហ៍ថ្មី នៅពេញបណ្តាញ ទំនាក់ទំនងសង្គម Facebook នៅក្នុងថ្ងៃខួបកំណើត ជាលក្ខណៈធម្មតាៗមួយជាមួយសង្សារ និងមិត្តភក្តិ ដោយការបង្ហាញរូបថត ទាំងអស់នេះ ត្រូវបានអ្នកនិយមលេង បណ្តាញមួយនេះ ចាត់ទុកថា ជាចេតនា ដែលនាងចង់បង្ហាញមហាជនថា នាងកំពុងតែមានសេចក្តីសុខ ជាមួយស្នេហាថ្មី ។

នាពេលកន្លងមក នាងធ្លាប់ជួបស្នេហា មិនសមប្រកប ប៉ុន្តែពេលនេះ នាងបានជួបស្នេហ៍ពិត ហើយកំពុងតែសម្ងំ មានសេចក្តីសុខ បង្កើតភ្លើងស្នេហ៍ផ្អែមល្ហែម មួយជាមួយប្រុស ស្នេហ៍យ៉ាងរំភើយ ។

ចង់ដឹងថា ស្នេហាថ្មោងថ្មី របស់តារាសម្តែងស្រីស្រស់ កញ្ញា មាស សម្ផស្ស មានភាពផ្អែមល្ហែម ខ្លាំងក្លាកម្រិតណា មានតែទៅទស្សនាជាមួយគេហទំព័រ LookingTODAY ទាំងអស់គ្នា ៖

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល