ព័ត៌មានអន្តរជាតិ ៖ ប៉ូលិសថៃ កំពុងស្វែងរកស្រ្តីម្នាក់ ដែលពាក់អាវយឺត ពណ៌ខ្មៅ ដែលសង្ស័យថា មានជាប់ទាក់ទង ទៅនឹង ការចូលរួមបំផ្ទុះ គ្រាប់ បែក នៅកណ្តាលទីក្រុងបាងកក ថ្មីៗនេះ ។ នេះ បើតាមការឲ្យដឹង ពីអ្នកនាំពាក្យ ប៉ូលិស ជាន់ខ្ពស់របស់ប្រទេសថៃ។

លោក Prawut Thavornsiri អ្នក នាំ ពាក្យ ស្ថាប័នប៉ូលិសថៃ បានប្រាប់អ្នកយកព័ត៌មាន ដោយគ្មាន ស្ទាក់ស្ទើរថា “ ខ្ញុំជំរុញឲ្យនាងបង្ហាញខ្លួន ដើម្បី ផ្តល់ព័ត៌មាន នៃការចូលរួមពាក់ព័ន្ធ របស់នាង មក កាន់ស្ថាប័ន ប៉ូលិសជាបន្ទាន់ បន្ទាប់ពីប៉ូលិសស៊ើបអង្កេត”។

ចំណែក លោក Somyot Poompanmoung ជាអគ្គមេបញ្ជាការប៉ូលិស រាជវង្សថៃ បានថ្លែង ឲ្យដឹងថា មិនមែនមាន តែមួយក្រុមទេ ឬមនុស្សម្នាក់ទេដែលអាចធ្វើសកម្មភាពបំផ្ទុះគ្រាប់បែកដែលបណ្តាល ឲ្យមនុស្ស ២០ នាក់ស្លាប់ និងរបួស១២០នាក់នេះ។ លោកសង្កត់ធ្ងន់ថា “ នេះសកម្មភាពធ្វើឡើង ដោយជាបណ្តាញធំ និងរឹងមាំទើប អាចធ្វើទៅរួច”។

សូមជម្រាបថា មនុស្ស ២០នាក់បានស្លាប់ និង ១២៥នាក់រងរបួស បន្ទាប់ ពីគ្រាប់បែក ចំនួនបីគ្រាប់ បានផ្ទុះ នៅ កន្លែងទីសក្ការៈបូជា ដ៏ល្បីមួយកណ្តាល ទីក្រុងបាងកក កាល ពី ព្រលប់ថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ ២០១៥ ៕

- អាន ៖ យុវនិស្សិតច្បាប់ វ័យក្មេង វ័យទើប ១៩ ឆ្នាំ ស្លាប់ក្នុងហេតុការណ៍ បំផ្ទុះគ្រាប់បែក នៅ Bangkok

ប្រភព ៖ ស៊ីអិនអិន