CamNews

អាសន្ន ៖ ព្យុះទីហ្វុង Koppu សម្លាប់ មនុស្ស ១៦ នាក់ហើយ ក្មេងតូចស្លាប់ ក្រោយដើមឈើ រលំសង្កត់(មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ ពលរដ្ឋប្រមាណ ៦០,០០០ នាក់ ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែង ក្នុងនោះ ជនរងគ្រោះ ១៦ នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពី មានការ    វាយប្រហារ ​ ដោយព្យុះទីហ្វុង Koppu នៅក្នុងប្រទេសហ្វីលីពីន​។ បើទោះបីជា កម្លាំងខ្យល់ព្យុះ មាន   ការថមថយកម្លាំងធ្លាក់ចុះ យ៉ាងណាក៏ដោយចុះ ក៏អាជ្ញាធរ នៅតែចេញសារព្រមាន ថាអាច   នឹង មានជំនន់ទឹកភ្លៀងកាន់តែ ខ្លាំងឡើងដដែល ។

ជនរងគ្រោះ ៧ នាក់បានស្លាប់បាត់បង់ជីវិត នៅពេលដែល  ទូក  របស់ពួកគេបានក្រឡាប់លិច ។ ដោយឡែក ក្មេងប្រុសម្នាក់ ត្រូវបានសម្លាប់ ដោយសារគ្រោះអកុសល ដើមឈើ ដួលរលំ នៅក្នុង ទីក្រុង ម៉ានីល ។ អាជ្ញាធរ ហ្វីលីពីន មានភាពភ័យខ្លាចពាក់ព័ន្ធនឹងតួរលេខជនរងគ្រោះស្លាប់បាត់ បង់ជីវិត អាចនឹងមានការកើនឡើងខ្ពស់ជាងនេះ។ សារព័ត៌មាន បារាំង France 24 ក្រោយពីដក ស្រង់សេចក្តីរាយការណ៍ ពីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ  ថ្នាក់ជាតិ ហ្វីលីពីន បានចុះផ្សាយ អោយដឹងថា ពលរដ្ឋច្រើនជាង ៦០,០០០ នាក់ ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែង តំបន់ទំនាប។ មិនត្រឹមតែប៉ុណ្ណោះ ពលរដ្ឋហ្វីលីពីនច្រើនដល់ទៅ ២៦៧,០០០  នាក់  បាត់បង់ថាមពល (កម្លាំង) នៅថ្ងៃអាទិត្យកន្លងទៅនេះ ខណៈបច្ចុប្បន្នភាព ថ្ងៃច័ន្ទ​ដើមសប្តាហ៍ ពលរដ្ឋប្រមាណ ២៤០០ នាក់ គ្មានថាមពលអគ្គីសនីប្រើប្រាស់ បន្ទាប់ពីបណ្តាញចែកចាយត្រូវបានកាត់ផ្តាច់ ។

របាយការណ៍បញ្ជាក់អោយដឹងថា ព្យុះទីហ្វុង Koppu ចាប់ផ្តើមមានវត្តមានរបស់ខ្លួនឡើង កាលពី ថ្ងៃទី ១០ តុលា កន្លងទៅនេះ និងបានវាយប្រហារ ផ្នែកខ្លះនៃប្រទេសហ្វីលីពីន ប៉ុន្មាន ថ្ងៃបន្ទាប់។ កម្លាំងខ្យល់ព្យុះមានល្បឿនខ្លាំងបំផុតដល់ទៅ ២០០ គ.ម ក្នុងមួយម៉ោង ។ គួររំឮក ថា ព្យុះទីហ្វុង មួយនេះ កាន់តែមានឥទ្ធិពលខ្លាំង នៅពេលដែល បក់បោកជួបនឹងព្យុះ Champi ដែលជាបញ្ហា ប្រ ឈមខ្លាំង គ្រោះថ្នាក់បំផុត ដល់ប្រជាជាតិហ្វីលីពីន ដែលកំពុងតែជូបគ្រោះអកុសល   មួយនេះ ។ គួរបញ្ជាក់ថា ហ្វីលីពីន គឺជាប្រទេស ដែលងាយទទួលរងគ្រោះធម្មជាតិ ខ្យល់ព្យុះ  ខ្លាំងបំផុត នៅ លើពិភពលោក តួយ៉ាង ព្យុះត្រូពិច Haiyan ដែលបានវាយប្រហារ     ប្រទេស  ហ្វីលីពីន អំឡុងខែ វិច្ឆិកា ឆ្នាំ ២០១៣ កន្លងទៅនេះ សម្លាប់មនុស្ស ហោចណាស់ ៦០០០ នាក់និងបំផ្លាញហេដ្ឋារចនា សម្ព័ន្ធក្នុងប្រទេសខូចខាតជាដំណំ៕

<object width="468" height="401" data="http://www.youtube.com/v/Y6oYNxE5oMQ&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/Y6oYNxE5oMQ&rel=1" /></object>

<object width="465" height="398" data="http://www.youtube.com/v/6xjdXf-56f0&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/6xjdXf-56f0&rel=1" /></object>

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ