(ភ្នំពេញ)៖ កូនប្រុសទាំង៣របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មាន ហ៊ុន ម៉ាណែត, ហ៊ុន ម៉ានី និង ហ៊ុន ម៉ានិត ជាអ្នកចូលចិត្ត និងហាត់ក្បាច់គុនតេក្វាន់ដូកាលពីនៅវ័យកុមារដូចៗគ្នា នេះបើយោងតាមឧត្តសេនីយ៍ ម៉ក់ សំអុល ថ្លែងប្រាប់ឲ្យដឹងតាមរយៈគេហទំព័រគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ។

ប្រភពខាងលើដដែលបានបន្តថា បុត្រាទាំង ៣ របស់សម្ដេចតេជោ ហ៊ុន ម៉ាណែត, ហ៊ុន ម៉ានី និង ហ៊ុន ម៉ានិត គឺជាអ្នកដែលមានកាយសម្បទាមាំមួនណាស់ ព្រោះពួកគេហ្វឹកហាត់ក្បាច់គុនតាំងពីនៅវ័យកុមារមកម្ល៉េះ ពិសេស ក្បាច់គុនតេក្វាន់ដូ ដែលជាក្បាច់គុនមានដើមកំណើតមកពីប្រទេសកូរ៉េខាងត្បូង ។
លោក ម៉ក់ សំអុល បានបញ្ជាក់ថា កាលនោះលោកជាអ្នកការពារផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហើយលោកក៏ជាបង្ហាត់ផ្ទាល់ដល់ពួកគេទាំង ៣ ដែលកាលនោះពួកគេស្ថិតក្នុងវ័យកុមារ ។ ពួកគេហ្វឹកហាត់មួយថ្ងៃៗ យ៉ាងតិចណាស់ក៏ ២ ម៉ោងដែរ ។ ជាមួយនឹងការហ្វឹកហាត់ពួកគេតែងតែធ្វើតេស្ត និងប្រឡងខ្សែក្រវាត់រៀងរាល់ ៣ ខែម្ដងដូចសិស្សដទៃទៀតដែរ ហើយពួកគេត្រូវប្រកួតសម ជាមួយអ្នកតេក្វាន់ដូខ្លាំងៗមួយចំនួនទៀតដេលភាគច្រើន បានក្លាយជាកីឡាករ ជម្រើសជាតិ ។

មុនចេញទៅបន្តការសិក្សានៅក្រៅប្រទេសនោះម៉ាណែត បានទទួលខ្សែក្រវាត់ក្រហមហើយនៅឆ្នាំ១៩៩៤-៩៥ម៉ាណែតប្រឡង ជាប់ខ្សែក្រវ់ាត់ខ្មៅក្រោមការត្រួតពិនិត្យរបស់ គ្រូធំៗមកពីកូរេខាងត្បូងដែលមានលោកយ៉ង់ វ៉េឌីនតុន លោកKim Han Joo ដែលមកពីកូរេខាងត្បូង និង ក្រោមការ ពិនិត្យរបស់លោកម៉ក់ សំអុលផ្ទាល់តែម្ដង ។

ពេលសិក្សានៅក្រៅប្រទេសពួកគេទាំង ៣បានបន្តការហ្វឹកហាត់នៅទីនោះ ដើម្បីឲ្យកាយសម្បទារបស់គេកាន់ តែរឹងមាំ ។ ពេលនេះពួកគេបានក្លាយជាមន្ត្រី ជាន់ខ្ពស់ខាងកងយោធពលខេមរភូមិន្ទ និង ជាតំណាងរាស្ត្រអាចនិយាយ បានថា ពួកគេជាគំរូសម្រាប់មេដឹកនាំដែលមានសុខភាពកាយសម្បទាល្អ ដោយសារតែបានអនុវត្តន៍ជាប្រចាំនូវ ការហ្វឹកហ្វឺនកីឡា ពិសេសកីឡាប្រយុទ្ធនេះតែម្ដង ។

សូមបញ្ជាក់ផងដែរថា កីឡាតេក្វាន់ដូ កំពុងនាំមុខគេនៅប្រទសកម្ពុជា ដែលធ្វើឲ្យប្រទេសស្ថិតនៅតំបន់អាស៊ាន មួយនេះរីកមុខរីកមាត់ និងពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ថែមទៀត តាមរយៈកីឡាការិនី ស៊ន សៀវម៉ី ដែលទើបតែឈ្នះមេដាយមាស ពីការប្រកួតជម្រុះកីឡាអូឡាំពិករដូវក្តៅ Rio 2016 នៅប្រទេសប្រេស៊ីលខាងមុខ ជាមួយនឹងការឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡា ASEAN Games 2015 នៅប្រទេសកូរ៉េខាងត្បូងផងដែរ ៕

(រាប់ពីឆ្វេង) ហ៊ុន ម៉ាណែត, ហ៊ុន ម៉ានិត និង ហ៊ុន ម៉ានី

ប្រភព ៖ ខ្មែរថកឃីង