CamNews

Samsung កំពុងធ្វើការអភិវឌ្ឍន៍ ស្មាតហ្វូនថ្មីមួយ មានអេក្រង់ធំ ឡើងដល់ ៧អ៊ីន

ចំនួននៃផលិតផល ឧបករណ៍ចល័តរបស់ Samsung នៅមិនទាន់បានបញ្ឈប់នោះទេ។ ជាក់ស្តែង ថ្មីៗនេះ គំរូស្មាតហ្វូនថ្មីមួយ ដែលមានអេក្រង់ធំដល់ទៅ ៧អ៊ីន ដែលមានឈ្មោះហៅថា Galaxy J Max ទើបតែ​ត្រូវបានគេបង្ហើបមកឲ្យដឹង។

តាមប្រភពពីគេហទំព័រ PhoneArena បានផ្សាយឲ្យដឹងថា គណនី Twitter @evleaks កាលពីពេល​ថ្មីៗនេះ បានបន្តបង្ហោះនូវរូបភាព ដែលត្រូវបានគេដឹងថា ជាស្មាតហ្វូនស៊េរីមធ្យម ជិតធ្វើការបង្ហាញ​ណែនាំខ្លួន របស់ក្រុមហ៊ុន Samsung។ ដោយវាមានឈ្មោះហៅថា Galaxy J Max វាត្រូវបានគេចាត់​ទុកជាស្មាតហ្វូនកាត់ថេប៊្លែត ដោយសារតែវាមានទំហំអេក្រង់ធំជាងគេ ពោលគឺឡើងដល់ទំហំ​ ៧អ៊ីន​ឯណោះ។ យើងក៏អាចចាត់ទុក Galaxy J Max ជាថេប៊្លែតមួយ ដែលមានសមត្ថភាពអាច សន្ទនាទូរស័ព្ទបាន ជាមួយនឹងការគាំទ្រប្រើបានស៊ីមពីរ និងមានគ្រប់បណ្តាតំណភ្ជាប់រួមទាំង 4G LTE ផងដែរ។

បច្ចុប្បន្នគំរូស្មាតហ្វូនមានអេក្រង់ធំបំផុតស្ថិតក្នុងត្រកូល J-series គឺ Galaxy J7 ជាមួយនឹងអេក្រង់​ទំហំ​ ៥,៥អ៊ីន។ ចំណែក Galaxy J Max នេះវិញ​ វារឹតតែធំខ្លាំង ដែលនឹងមិនមានស្មាតហ្វូនណាធំ​ជាងទៀត​នោះទេ។ ដោយវាស្ថិតក្នុងត្រកូល J ដូច្នេះស្មាតហ្វូននេះ ស្ថិតក្នុងម៉ូដែលស៊េរីមធ្យម​ប៉ុណ្ណោះ៕

- អានអត្ថបទ៖ iPhone 7 នឹងជួយឲ្យអតថិជន មានបំណងចង់ទិញប្រើ សន្សំសំចៃបាន ១០០ដុល្លារ បើធៀបនឹង iPhone 6S

ប្រែសម្រួល៖ មង្គល