មនុស្សយ៉ាងហោចណាស់ ៣៣ នាក់បានស្លាប់ នៅក្នុងអគ្គិភ័យនៅក្នុងមន្ទីរពេទ្យមួយ នៅក្នុងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះ ដែលជាគ្រោះមហន្តរាយអគ្គិភ័យដ៏អាក្រក់បំផុតរបស់ប្រទេស ក្នុងរយៈពេលមួយទសវត្សរ៍មកនេះ។

គួរបញ្ជាក់ផងដែរថា មនុស្សជាង ៧០ នាក់ក៏បានរងរបួសផងដែរ នៅក្នុងគ្រោះអគ្គិភ័យទី ២ ក្នុងរយៈពេលមួយខែ នៅក្នុងប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿនជាងគេមួយ នៅអាស៊ី និងជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី ៤ លើពិភពលោកមួយនេះ ។

វីដេអូ ដែលបានបង្ហោះនៅលើបណ្តាញសង្គម បានបង្ហាញអ្នកជំងឺម្នាក់ព្យួរ នៅលើខ្សែធ្លាក់ចុះពីលើឧទ្ធម្ភាគចក្ររំលងដំបូលមន្ទីពេទ្យ នៅតំបន់ម៉ារីយ៉ាង ខណៈអ្នកជំងឺម្នាក់ទៀត លូនចេញពីបង្អួចដើម្បីឡើងកាំជណ្តើរ។ អគារកម្ពស់ ៦ ជាន់ បានប្រើប្រាស់ជាកន្លែងថែទាំអ្នកជំងឺ និងជាមន្ទីរពេទ្យ ហើយទីភ្នាក់ងារសង្គ្រោះជាតិបាននិយាយថា មនុស្ស ៣៣ នាក់បានស្លាប់ និង ១៣ នាក់ផ្សេងទៀតរងរបួសធ្ងន់។ ស្របពេលនោះ អ្នកនាំពាក្យម្នាក់ បាននិយាយថា មនុស្ស ៦១ នាក់ផ្សេងទៀតរងរបួសស្រាល ហើយចំនួនអ្នកស្លាប់អាចកើនឡើងបន្ថែមទៀត។

ប្រធានភ្នាក់ងារពន្លត់អគ្គិភ័យលោក Choi Man-Woo បាននិយាយថា "គិលានុបដ្ឋាយិកាពីរនាក់បាននិយាយថា ពួកគេបានឃើញភ្លើងឆេះភ្លាមៗ នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់" ប៉ុន្តែមូលហេតុនៃការឆេះនោះមិនត្រូវបានគេដឹងភ្លាមៗនៅឡើយទេ។

លោកបានបន្ថែមថា អ្នកជំងឺទាំងអស់ត្រូវបាននាំយកចេញពីបន្ទប់។ ចំណែកឯការជម្លៀសអ្នកជំងឺ ១៥ នាក់ពីបន្ទប់ថែទាំអ្នកជំងឺពិសេស នៅជាន់ទី ៣ ប្រើរយៈពេលយូរបន្ដិច ព្រោះអ្នកពន្លត់អគ្គិភ័យត្រូវរង់ចាំបុគ្គលិកពេទ្យដើម្បីត្រួតពិនិត្យដំណើរការទាំងស្រុងនៅក្នុងបន្ទប់នោះ។

អ្នកនាំពាក្យលោក Park Soo-Hyun បាននិយាយថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-In បានសម្តែងការសោកស្តាយ នៅក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយបណ្ដាទីប្រឹក្សាដើម្បីពិភាក្សាពីវិធានការឆ្លើយតប និងបានជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងដុតដៃដុតជើងបំផុតដើម្បីកាត់បន្ថយការស្លាប់ និងរបួស។

លោក Park Soo-Hyun បានបន្ថែមថា លោក Moon បានបញ្ជាឱ្យរកពីមូលហេតុ ដែលបណ្ដាលឱ្យកើតមានអគ្គិភ័យនេះឡើងឱ្យបានឆាប់រហ័ស "ដើម្បីបង្ការការយល់ច្រឡំ ក្នុងចំណោមគ្រួសារកូរ៉េ"៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Bangkokpost