CamNews

ISIS បង្កៃគ្រាប់បែក បំផ្ទុះ កំទេច ប្រាសាទបុរាណ អាយុ ២០០០ ឆ្នាំ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

ព័ត៌មានអន្តរជាតិ ៖ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ជ្រុល  និយម ISIS បានកម្ទេចប្រាសាទបុរាណ Baalshamin នាទីក្រុង Palmyra ប្រទេសស៊ីរី នេះបើ យោង  តាមការគូសបញ្ជាក់ដោយផ្ទាល់ពីសំ ណាក់ មន្រ្តី និងក្រុមសកម្មជនស៊ីរី ។

ប្រធានវត្ថុបុរាណ ប្រទេសស៊ីរី ត្រូវបានសារព័ត៌មាន ដកស្រង់  សម្តី ដោយបានលើកឡើងអោយ ដឹងថា ប្រាសាទបុរាណខាងលើ ពិតជារងនូវការ  វាយ ប្រហារ កំទេច ពីសំណាក់ ក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម​ ISIS ពិតប្រាកដមែន អំឡុងថ្ងៃអាទិត្យកន្លង ទៅនេះ ។​ អង្គការឃ្លាំមើលសិទ្ធមនុស្ស ស៊ីរី មានមូលដ្ឋាន នៅអង់គ្លេសនោះ ធ្វើសេចក្តីរាយការណ៍  អោយដឹងថា ការវាយប្រហារ កម្ទេច ប្រាសាទបុរាណខាងលើនេះ បានកើតឡើង តាំងពី១ខែមុនមកម្ល៉េះ ។

គួរបញ្ជាក់ថា ក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម IS បាន  ដណ្តើម គ្រប់គ្រងបានក្រុង Palmyra អំឡុងខែ ឧសភា កន្លងទៅ ញ៉ាំងមកនូវភាពភ័យខ្លាច ថាអាច នឹង មានផលអវិជ្ជមាន ដល់សម្បត្តិបេតិកភ ណ្ឌពិភពលោក ដែលចាត់ចូលទៅក្នុងបញ្ជី អង្គការ យូណេស្កូ ។

គួររំឮកថា ក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម បានបំផ្លាញរួចទៅហើយ  បណ្តាទីតាំងបុរាណជាច្រើននៅ ក្នុងប្រទេស អ៊ីរ៉ាក់​។ លោក Maamoun Abdulkarim  ប្រធានវត្ថុបុរាណ ពីប្រទេសស៊ីរីគូសបញ្ជាក់ ដល់សារព័ត៌មាន AFP អោយដឹងថា ៖ នៅថ្ងៃអាទិត្យនេះ ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS បានដាក់បង្កៃ សារជាតិផ្ទុះជាច្រើន នៅក្នុងប្រាសាទ រួចធ្វើការបំផ្ទុះ ដែលនាំអោយប្រាសាទរងនូវ ការខូចខាតជាខ្លាំង ពោល ប្រាសាទរងនូវការ​បំផ្លាញ​ផ្នែក​ខាង​ក្នុង និង​  បណ្ដាល   ​ឲ្យ​សរសរ​ទ្រូង​ធំៗ​ជុំវិញ​នោះ​រលំបាក់ ។ ប្រាសាទ​នេះ​ត្រូវ​គេ​សាង​សង់​ឡើង​នៅ​ក្នុង​សតវត្សរ៍​ទី​ ១៧​​ ហើយ​ត្រូវ​គេ​ពង្រីក​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​អធិរាជ​រ៉ូម៉ង់ Hadrian ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី