CamNews

អ៊ឹម ជីវ៉ា បង្ហាញ​ទឹក​ចិត្ត ជា​កូន​កតញូ ចំពោះ​អ្នក​មាន​គុណ នា​រដូវ​បុណ្យ​ភ្ជុំ

ភ្នំពេញ៖ «ព្រឹកនេះខ្ញុំទប់ទឹកភ្នែកមិនជាប់ ដោយសារតែឮសំលេង អ្នកម្តាយជូនពរ ដល់កូនទាំងអួលដើមករ និងទឹកភ្នែកដោយក្តី រំភើបចំពោះកូន...!»។ នេះជាប្រយោគមួយឃ្លា ដែលបានផុសចេញពីក្រអៅបេះដូងរបស់តារាសម្តែង និងជាពិធីកររូបសង្ហាលោក អ៊ឹម ជីវ៉ា ។

នៅលើបណ្តាញ សង្គមហ្វេសប៊ុក របស់តារាសម្តែងប្រុស កំពុងមានឱកាសលេចធ្លោ ក្នុងសកម្មភាព មនុស្សធម៌ លោក អ៊ឹម ជីវ៉ា មុននេះបន្តិច គេបានឃើញលោកបង្ហោះរូបថត ប្រមាណ ជា៣-៤សន្លឹក អមដោយការសរសេរសារថា «នេះជាថវិកាបន្តិចបន្តួច របស់កូនជូនអ្នកម្តាយ សំរាប់ក្នុងថ្ងៃកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីជូនអ្នកម្តាយ ធ្វើបុណ្យ ដោយសុទ្ធាជ្រះថ្លា តាមការគួរ..។ សូមបងប្អូនយុវជន យុវនារីទាំងអស់ ត្រូវធ្វើអំពើល្អ ចំពោះលោកអ្នកមានគុណ ជានិច្ចកុំចាំដល់ ពេលគាត់ស្លាប់ បានទៅធ្វើបុណ្យ ធ្វើបុណ្យមិនមែនទាល់តែមានលុយ ជូនគាត់ទើបបានបុណ្យនោះទេ.. ធ្វើបុណ្យទាន់ខែភ្លឺ..» ។

ការបង្ហាញពីទឹកចិត្ត ដ៏កតញូ របស់តារាប្រុស លោក អ៊ឹម ជីវ៉ា ចំពោះអ្នកមានគុណ ត្រូវជាឪពុក-ម្តាយនាពេលនេះ គឺធ្វើឡើងស្របពេល ដែលឱកាសនៃពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌបានឈានចូលមកដល់ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ ដែលត្រូវជាថ្ងៃកាន់បិណ្ឌ១ សម្រាប់ប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទស។

ជាមួយគ្នានេះ ចាប់តាំងពីថ្ងៃទី១ រហូតមកទល់ថ្ងៃទី២ នៃពិធីកាន់បិណ្ឌ គេសង្កេតឃើញ នៅគ្រប់ទីកន្លែងតាមវត្តអារាមនានាទូទាំងប្រទេស គឺមានប្រជាពលរដ្ឋខ្មែរ គ្រប់មជ្ឈដ្ឋានក្មេងចាស់ប្រុស-ស្រី យ៉ាងច្រើនកុះករ បាននាំគ្នាធ្វើម្ហូបអាហារ រៀបចំជាចង្ហាន់យកទៅប្រគេនព្រះសង្ឃ នៅវត្តអារាម ក្នុងគោលបំណង ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ព្រលឹង ដូនតា ឪពុកម្តាយ និងញាតិការទាំងប្រាំពីរសណ្តាន ដែលបានចែកឋានទៅ ។

ដោយឡែក សម្រាប់តារាសម្តែងប្រុស លោក អ៊ឹម ជីវ៉ាវិញ គឺលោកមិនបានររៀបចំចង្ហាន់ ទៅប្រគេងព្រះសង្ឈនៅវត្តទេ បែរងាកមករៀបចំថវិកា និងបាយម្ហូបយកទៅជូន អ្នកមានគុណ គឺព្រះរស់នៅក្នុងផ្ទះ(អ្នកម្តាយ)៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល