កំពត៖ បុរសជនជាតិ កូរ៉េម្នាក់ បានលង់ទឹកស្លាប់ ប្រពន្ធរួចផុតជីវិត ខណៈជិះទូក ធ្វើទេសចរណ៍ តែពីរនាក់ ប្តីប្រពន្ធ ក្នុងទឹកព្រែកកំចាយកំពត កាលពីវេលា ម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្នុងទឹកព្រែកខាងលើ នៃភូមិកំពង់ក្រែង ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត ។

សេចក្តីរាយការណ៍ ពីមន្ត្រីនគរបាលមូលដ្ឋាន បានប្រាប់ឲ្យមជ្ឈមណ្ឌលព័ត៌មានដើមឣម្ពិលដឹងថា ជនរង គ្រោះរូបនេះមានឈ្មោះ NA KYU TAE (ណា ឃ្យូតេ) ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅប្រទេស កូរ៉េខាងត្បូង ។

សមត្ថកិច្ចបានបន្តទៀតថា មុនពេលថ្ងៃកើតហេតុ ជនរងគ្រោះបានមកស្នាក់នៅ ផ្ទះសំណាក់យីហោ "វីឡាវីឌីស៊ី" ជាប់មាត់ព្រែកកំចាយ ត្រើយខាងកើត ស្ថិតក្នុងភូមិកំពង់ក្រែងខាងលើ ដើម្បីមកធ្វើទេសចរណ៍ ស្រាប់តែនៅវេលាមុនកើតហេតុ ជនរងគ្រោះ និងប្រពន្ធ បានជួលទូកប្រភេទ "កាយយ៉ាត់" យកទៅជិះ ចែវលេង ក្នុងទឹកព្រែកខាងលើ ចៃដន្យជនរងគ្រោះ ខណៈកំពង់ចែវ បានធ្វើជ្រុះ វែនតាដែល ខ្លួនកំពុង ពាក់នោះទៅក្នុងទឹក ហើយជនរងគ្រោះបំរុងឈោងដៃ យកវែនតា ស្រាប់តែធ្វើឲ្យ ទូកក្រឡាប់ ចាក់មនុស្ស ចោលតែម្តង ឣកុសល្យជនរងគ្រោះមិនចេះហែលទឹកក៏លង់ស្លាប់ ភ្លាមតែម្តង ចំណែកប្រពន្ធ សំណាង ល្ឣចេះហែលទឹក បានរួចផុតពីគ្រោះថ្នាក់ ។ ជនរងគ្រោះនៅក្រោយកើតហេតុ ត្រូវបានប្រជាពលរដ្ឋខ្មែរ ជិះទូកដឹកឪឡឹកឆ្លងកាត់ទីនោះ ជួយរាវរកឃើញ ខណៈសពបានលិច ទៅក្នុងបាទព្រែក ។ ក្រោយពីរកឃើញសពជនរងគ្រោះហើយ ក៏ត្រូវបានគេដឹកយកមកតំកល់ នៅមន្ទីរពេទ្យបង្អែក កំពត ដើម្បីឲ្យកម្លាំង នគរបាលជំនាញធ្វើកោសល្យវិច្ច័យ ។

បច្ចុប្បន្នសាកសព ត្រូវបានស្ថានទូតកូរ៉េ បញ្ជាឲ្យឣាជ្ញាធរខ្មែរ បញ្ជូនសពយកទៅតំកល់ នៅមន្ទីរពេទ្យភ្នំពេញ រាជធានីភ្នំពេញរួចហើយ ។

គួរបញ្ជាក់ផងដែរថា ជនរងគ្រោះ និងព្រពន្ធ ខណៈជិះទូកចេញទៅធ្វើ ទេសចរណ៍កម្សាន្ត លេងក្នុង ទឹកព្រែកនោះ មិនបានពាក់ឣាវការពារហែល ទឹកឡើយ បើតាមប្រភព គឺម្ចាស់ទូក នៃផ្ទះសំណាក់ខាងលើ មិនបានផ្តល់ឲ្យខាងជនរងគ្រោះពាក់ឣាវសុវត្ថិភាពប្រើប្រាស់ឡើយ ដែលខុសទៅនឹងការណែនាំ របស់មន្ទីរ ទេសចរណ៍ ក៍ដូចជាសមត្ថកិច្ចផ្សេងៗទៀតផងដែរ ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល