CamNews

នាង Jisoo ឆេះដុំ ក្រោយត្រូវបុរសម្នាក់ សួរតម្លៃខ្លួន ដើម្បីយកទៅរួមភេទ

កូរ៉េ ៖ តារាចម្រៀងស្រីនាង Jisoo  ដែលជាសមាជិកក្រុម Tahiti ត្រូវបានបុរសមិនស្គាល់មុខម្នាក់ផ្ញើរសារលក្ខណៈផ្ទាល់ខ្លួននៅលើគណនីអុិនស្រ្តាក្រាម ដើម្បីចចាររឿងតម្លៃខ្លួនយកទៅរួមភេទ ។ ក្រោយបានអានសាររបស់ជនមិនស្គាល់មុខនោះហើយ ភ្លាមៗនោះ Jisoo មានប្រតិកម្ម និងឆេះដុំយ៉ាងខ្លាំង ។

នៅក្នុងសារនោះ បុរសមិនស្គាល់មុខម្នាក់នោះបានសរសេរថា "សួស្តី Jisoo តើនាងចាប់អារម្មណ៍ការងារក្រៅម៉ោងទេ? ខ្ញុំនឹងជួបអ្នកទៅតាមលក្ខខណ្ឌដែលអ្នកបានកំណត់ និងបង់ប្រាក់ទៅតាមពេលវេលា។ តើអ្នកចាប់អារម្មណ៍ទេ? បើចាប់ចិត្តសូមទាក់ទងមកខ្ញុំ។ ចំពោះតម្លៃទូទៅ ខ្ញុំនឹងឲ្យអ្នកចំនួន 600,000 KRW ទៅ ២ លាន ដែលស្មើនឹងលុយដុល្លារ (៤៩៦ដុល្លារដល់ ១,៦៥៤ ដុល្លារ) សម្រាប់រយៈពេលមួយម៉ោង" ។

បុរសនោះបន្ថែមទៀតថា "អតិថិជនរបស់ខ្ញុំម្នាក់នេះគឺជាអ្នកគាំទ្រដ៏ធំមួយរបស់អ្នក ហើយគាត់មានអាយុប្រហាក់ប្រហែលនឹងអ្នកដែរទេ ហើយអតិថិជនម្នាក់នេះចាប់អារម្មណ៍ជាមួយនឹងអ្នកខ្លាំងណាស់ ប្រសិនបើអ្នកក៏មានចំណាប់អារម្មណ៍ដែរ សូមទាក់ទងមកខ្ញុំ ហើយអ្នកមិនចាំបាច់ត្រូវជួបជាមួយនឹងមនុស្សច្រើនទេ អ្នកគ្រាន់តែជួបជាមួយនឹងម្នាក់នេះទៅបានហើយ។ សូមធ្វើឲ្យមានភាពច្បាស់លាស់ ហើយខ្ញុំជឿថា អ្នកនឹងមានប្រាក់ឧបត្ថម្ភបរិបូរណ៍ ចាប់ពី ២ទៅ ៣ លាន ចំពោះពេលវេលាមួយម៉ោង។ ការចំណាយនេះសម្រាប់អ្នកពិតជាច្រើនមែនទែន ខ្ញុំនឹងជួបអ្នកទៅតាមលក្ខខណ្ឌ ហើយធានាថានឹងគ្មានអ្នកណាម្នាក់បានដឹងអំពីការណាត់ជួបរបស់អ្នកជាមួយនិងអតិថិជនម្នាក់នេះឡើយ" ។

នៅក្នុងនោះផងដែរ បុរសប្លែកមុខម្នាក់នោះ នៅតែអង្វរអោយនាង Jisoo ទៅជួបជាមួយនឹងអតិថិជនរបស់លោក ដើម្បីធ្វើការរួមភេទ ។

ក្រោយអានសារចប់សព្វគ្រប់​ ទោះបីជាក្នុងចិត្តខឹងសប្បារយ៉ាងខ្លាំងជាមួយនឹងបុរសម្នាក់នោះក៏ដោយ ប៉ុន្តែនាង Jisoo នៅតែមិនតបតអ្វីទាំងអស់ ប៉ុន្តែបុរសនោះមិនព្រមឈប់ នៅតែបន្តផ្ញើរសាររំខាន់ ហើយព្យាយាមប្រាប់តារាស្រីរូបនេះថា គ្រាន់តែជាការជួបជុំធម្មតាៗជាមួយនិងអតិថិជនរបស់លោកវិញ ។

ប្រុសម្នាក់នោះបានបន្ថែមទៀតថា "តើអ្នកចាប់អារម្មណ៍ទេ? ខ្ញុំអង្វរអ្នក គ្រាន់តែទៅជួបគេតែម្តងប៉ុណ្ណោះ ។ ចំពោះការជួបជុំនោះ អ្នកមិនចាំបាច់ធ្វើអ្វីច្រើនទេ គ្រាន់តែដើរផ្សារទិញឥវ៉ាន់ ទទួលទានអាហារពេលល្ងាច នឹងបង្កើតភាពរីករាយចំពោះការណាត់ជួបមួយនោះគឺគ្រប់គ្រាន់​។ ខ្ញុំសន្យាថាបើសិនជាអ្នកចាប់អារម្មណ៍ពិតមែន ខ្ញុំនឹងបង់ប្រាប់អោយអ្នកមួយគុណនឹងពីរ តាមដែលអ្នកចង់បាន។ សូមទាក់ទងមកខ្ញុំឥលូវនេះ" ។

ក្រោយព្យាយាមឡើងថ្លៃខ្លួនអោយ Jisoo នៅតែមិនបានសម្រេច បុរសម្នាក់នោះនៅតែបន្តផ្ញើរសារថា តម្លៃមួយគុណនឹង ៤ ដង ថែមទៀត ។ បន្ទាប់ពីតារាចម្រៀងស្រីរូបនេះ តបទាំងចិត្តត្រជាក់ទៅវិញថា "សូមឈប់បន្តផ្ញើរសារបែបនេះមកកាន់ខ្ញុំទៀត វាធ្វើអោយខ្ញុំមានអារម្មណ៍មិនល្អនោះទេ"។

បន្ទាប់ពីបានដឹងរឿងនេះហើយ អ្នកគ្រប់គ្រងរបស់ Jisoo បានព្យាយាមទាក់ទងប៉ូលីសដើម្បីស្វែងរកមុខអ្នកគ្មានសុជីវធម៌ម្នាក់នោះ ដើម្បីដាក់ទោសចំពោះការប្រមាថមើលងាយ ។ ហើយមហាជនក៏សរសើរដល់តារាកូរ៉េរូបនេះដែលចេះទប់កំហឹង និងរឹងមាំគ្រប់គ្រាន់ចំពោះរឿងដែលពិបាកប្រឈមមុខមួយនឹង ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ koreaboo